អាជីព
ចង់ក្លាយជាថ្នាក់នាយក (director) ក្នុងវ័យសាមប្លាយ?
អត្ថបទនេះមិននិយាយអំពីតួនាទីថ្នាក់នាយក ដែលឪពុកម្ដាយជាអ្នកមាន ឬប្តីប្រពន្ធគូស្នេហ៍ផ្តល់មកឲ្យទេ យើងនិយាយអំពីការតស៊ូពីទាបមកខ្ពស់ដោយសមត្ថភាពពិតៗ។
ថ្នាក់នាយក (Director) នៅទីនេះ ក៏មិនមែនប្រភេទ (Director) កុនដែរ ខុសគ្នាស្រឡះទំាងកម្រិតជំនាញ និងថាមពល Soft Skill (ជំនាញទន់)។
ប្រសិនបើអ្នកជាប្រភេទមនុស្សដែលដឹងថា ពេលណាត្រូវនិយាយ និងពេលណាត្រូវធ្វើការ អ្នកអាចជាមនុស្សដែលត្រៀមខ្លួនបានរហ័ស សម្រាប់ជំហានបន្ទាប់ៗ ក្នុងអាជីពដែលឆាប់ជាងអ្នកដទៃក្នុងការក្លាយជាមេដឹកនាំឬតំណែងថ្នាក់នាយក(Director)។

កាលពីមុនគេរើសយក director មើលសញ្ញាប័ត្រតែបច្ចុប្បន្នគេត្រូវការជំនាញទន់។ មនុស្សជាច្រើនមានជំនាញរឹងខ្លាំងៗនិងពូកែណាស់តែមិនអាចឆ្លងផុតកម្រិត Manager មក Director ជារៀងរហូតព្រោះខ្វះជំនាញទន់។
ជំនាញទន់នេះមិនអាចរៀនទេ។ ប្រសិនអ្នកណាប្រកាសបង្រៀនអ្នកតាមអនឡាញឬបើកវគ្គអ្នកអាចទៅអង្គុយសាកមើលបានប៉ុន្តែ មូលដ្ឋានគ្រឹះនៃជំនាញទន់ គឺត្រូវការបទពិសោធន៍ដាច់ខាត។ អ្នកត្រូវតែធ្លាប់ធ្វើការជាកូនចៅគេ និយាយជាមួយមនុស្សច្រើន និងមានព័ត៌មានថ្មីជានិច្ច។ ប្រសិនអ្នកជាកូនអ្នកមាន ត្រូវទទួលខុសត្រូវធំតែម្តងទំាងមិនទាន់មានបទពិសោធន៍ពីក្រោមមក អ្នកត្រូវការទីប្រឹក្សាច្រើន និងអានសៀវភៅជានិច្ច។
ពិបាកត្រង់ថា សាលាមិនបានបង្រៀនអ្នកឲ្យទទួលបាន Soft-skill ដូច្នេះហើយអ្នកត្រូវរៀនពីជីវិតរស់នៅ។ អ្នកត្រូវឆ្លងកាត់ការឈឺចាប់ និងខាតបង់ ទើបរៀនបាន។ វាដូចគ្នាដែលយើងមានមិត្តអាក្រក់ ឬមនុស្សស្រលាញ់គ្នារាប់ឆ្នាំហើយក្បត់ចិត្ត យើងរៀនបានច្រើនជាងមើលរឿងស្នេហារាប់រយដងព្រោះឆ្លងកាត់ផ្ទាល់។

មធ្យោបាយល្អ ក្នុងការបង្វឹកជំនាញទន់គឺ យើងត្រូវតែឆ្លងកាត់ការងារឲ្យបានឆាប់។ ពោល គឺ តំាងពីនៅរៀន យើងគួរចូលរួមគម្រោងនានាស្ម័គ្រចិត្តនិងចាប់ផ្ដើមពីការងារតូចៗ។
ត្រូវចាំថា កម្រិតនាយកមិនមែនអាស្រ័យលើកាតដែលអ្នកកាន់ទេ ។ នាយកមានតួនាទីបណ្តុះបណ្តាល Manager ចំណែកដែលកូនចៅមិនដែលរីកចម្រើន និងកូនចៅមិនមានអ្នកណាក្លាយជា Mangerបានសោះនោះ អ្នកនៅមិនទាន់គ្រប់សមត្ថភាពនៅឡើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Monster
ចុចអាន៖ជំនាញទន់សំខាន់ៗចំនួន ៥ ដែលអ្នកដឹកនាំគ្រប់រូបគួរមានជាចាំបាច់
ចុចអាន៖អាជីពអ្វីក៏ដោយ បើគ្មាន ៥យ៉ាងនេះពិបាកជោគជ័យណាស់

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?