KPT+
៥ យ៉ាងដាច់ខាត កុំចែករំលែកលើបណ្ដាញសង្គម Facebook
Facebook ជាបណ្ដាញសង្គមដ៏ពេញនិយមនាសម័យកាលថ្មីដែលមានប្រយោជន៍ច្រើនយ៉ាងចំពោះការរស់នៅរបស់មនុស្ស ព្រមទាំងជួយបង្កើតការកម្សាន្តអារម្មណ៍។ ប៉ុន្តែ ថ្វីត្បិតតែមានគុណសម្បត្តិក៏ពិតមែន តែហ្វេសប៊ុកក៏អាចបង្កជាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានដែរ ប្រសិនបើម្ចាស់គណនីចូលចិត្តបង្ហាញព័ត៌មានផ្ទាល់ខ្លួនច្រើនពេក។
ដូច្នេះ អ្នកលេងហ្វេសប៊ុកគួរចៀសវាងទង្វើ ៥ យ៉ាងនេះ កុំធ្វើឲ្យសោះ៖
១. ថ្ងៃកំណើត និងទីកន្លែងកំណើត
មនុស្សមួយចំនួនធំដាក់លេខសម្ងាត់ (Password ) តាមថ្ងៃខែឆ្នាំកំណើតរបស់ខ្លួន ដែលជាហេតុធ្វើឲ្យគណនីរបស់ពួកគេងាយរងការហែកចូល (hack) ពីក្រុមជនមិនល្អ។
យោងតាមការសិក្សាដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Carnegie Mellon បានរកឃើញថា ក្រុមមនុស្សខិលខូចមានជំនាញច្រើនតែចេះស្មានដឹងពីលេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ ដោយគ្រាន់តែដឹងពីថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកើតប៉ុណ្ណោះ។
២. អាសយដ្ឋានទីលំនៅ
ការសិក្សាថ្មីរបស់វិទ្យាស្ថាន Ponemon Institute ប្រាប់ថា ហ្វេសប៊ុកក្លាយជាកន្លែងគ្រោះថ្នាក់បំផុតមួយ នៅពេលមនុស្សចេះតែបង្ហាញព័ត៌មានផ្ទាល់ខ្លួនទៅកាន់ពិភពលោកខាងក្រៅច្រើនហួសហេតុពេក។ ការសិក្សានេះបន្តថា អ្នកប្រើហ្វេសប៊ុកប្រមាណ ៤០% តែងតែដាក់អាសយដ្ឋានផ្ទះរបស់ខ្លួន ហើយ ៦៥% អនុញ្ញាតឲ្យអ្នកដទៃមើលឃើញទីតាំងស្នាក់នៅជាសាធារណៈថែមទៀត។
៣. ជីវិតការងារ
អ្នកលេងហ្វេសប៊ុក ក្នុងស្រុកយើងខ្លះ និយមយកបញ្ហាការងារមករ៉ាយរ៉ាប់លើបណ្ដាញសង្គមនៅពេលពួកគេមិនពេញចិត្ត ឬធុញនឹងមិត្តរួមការងារ។ ជួនកាល បង្ហោះសារឌឺដងផ្លែផ្កាដាក់ស្ថាប័នខ្លួនថែមទៀត។ ទង្វើទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងជាមួយមិត្តរួមការងារកាន់តែខ្លាំងប៉ុណ្ណោះទេ វាថែមជួយឲ្យជនមិនល្អទាញយកប្រយោជន៍បានផងដែរ។
៤. Status ឬ Comment មិនល្អ
ទោះបីមានបញ្ហាការងារប៉ុណ្ណោះទេ ឬខឹងអ្នកណាម្នាក់ខ្លាំងយ៉ាងម៉េចក៏ដោយ គួរចេះទប់ដៃកុំសរសេរបញ្ចេញអ្វីគ្រប់យ៉ាងតាមរយៈបណ្តាញសង្គមឲ្យសោះ។ ពិតមែន វាជាគណនីផ្ទាល់ខ្លួន ម្ចាស់គិតចង់សសេរអ្វីក៏បាន ជាសិទ្ធិរបស់គេម្នាក់ៗ ប៉ុន្តែថ្ងៃណាមួយវានឹងបង្កជាបញ្ហា ឬជម្លោះជាមួយអ្នកជុំវិញ។
៥ . Check-in គ្រប់កន្លែង
គួរទម្លាប់ចៀសវាង កុំ Check-in ទីកន្លែងដែលខ្លួនកំពុងនៅ ជាពិសេសផ្ទះតែម្តង។ អ្នកជំនាញបានណែនាំឲ្យបញ្ឈប់ទម្លាប់ Check-in នេះ ពីព្រោះវាហាក់ដូចជាការផ្ដល់សញ្ញាដល់ជនខិលខូចឲ្យមករកម្ចាស់ខ្លួន។
ម្យ៉ាងទៀតដែលគួរចៀសវាងធ្វើដែរ គឺបង្ហាញពីគម្រោងដើរលេង ព្រោះដូចជាការផ្ដល់ដំណឹងដល់ចោរអ៊ីចឹង!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifewire
ចុចអាន៖ជំនាញទំនាក់ទំនង៖ ចំណេះដែលយើងអាចរៀនពីមនុស្សអំនួត
ចុចអាន៖តិចនិកទាក់ទាញភ្ញៀវឲ្យចូលចិត្តហាងកាហ្វេរបស់យើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ