កូវីដ-១៩
លទ្ធផលតេស្ដភ្នាក់ងារវីរៈប៊ុនថាំជិត៩០នាក់ដែលពាក់ព័ន្ធអ្នកបើកបរវិជ្ជមានកូវីដ-១៩
ខេត្តបាត់ដំបង÷ ភ្នាក់ងាររបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំជិត១០០នាក់ដែលជាប់ពាក់ព័ន្ធជាមួយអ្នកបើកបរដឹកឥវ៉ាន់ ក្រោយការធ្វើតេស្តជំងឺកូវីដ-១៩លើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងមូលដ្ឋានខេត្តបាត់ដំបងដោយសារមានករណីជាប់ពាក់ព័ន្ធជាមួយនឹងអ្នកបើកបរដឹកទំនិញម្នាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ មានផ្ទុកជំងឺកូវីដ-១៩ អាជ្ញាធរខេត្តបានប្រមូលភ្នាក់ងាររបស់ក្រុមហ៊ុនសាខាធំៗនៅក្នុងខេត្តទាំងអស់ទៅពិនិត្យ និងយកវត្ថុសំណាកទាំងយប់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
លោក បញ្ជាក់ថា ភ្នាក់ងាររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ សាខាខេត្តបាត់ដំបងទាំងអស់ដែលជាប់សង្ស័យខាងលើមានចំនួន ៨៨នាក់ អ្នកទាំងអស់បានឆ្លងកាត់ការពិនិត្យតេស្តឧបករណ៍រហ័សលើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។
មន្ទីរសុខាភិបាលខេត្តបានឱ្យដឹងដែរថា បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំនិងអ្នកពាក់ព័ន្ធដែលបានយកវត្ថុសំណាកទាំងយប់នៅយប់ថ្ងៃទី០២ ខែមេសានេះ សរុបចំនួន៨៨នាក់ ក្នុងនោះរួមមាន សាខាផ្សារថ្មីចំនួន៦នាក់ សាខាផ្សារបឹងឈូកចំនួន២១នាក់ សាខាផ្សារលើ២នាក់ សាខាផ្សារភូពុយចំនួន៥នាក់ រួមទាំងសាខានៅក្នុងស្រុកសំពៅលូ ស្រុកភ្នំព្រឹក និងស្រុកកំរៀង សរុបចំនួន៥៥នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព