កូវីដ-១៩
ក្រោយបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ប្រឈមនិង តំបន់ក្រហម គឺនៅរក្សាការបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងរាជាណាចក្រកម្ពុជាឡើងវិញផងដែរ។
ក្រោយបញ្ចប់ ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដែរ នោះ គឺតំបន់លឿង តំបន់រឿងទុំនិងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់រឿងទុំនិងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបើកឲ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានា ក្នុងរាជធានីភ្នំពេញនេះ។
លើសពីនេះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះតំបន់លឿង យើងនៅរក្សា ការអនុវត្តវិធានការដដែលដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត។ ដោយឡែកសម្រាប់តំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែលៗ ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ មានន័យថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ។ ក្រោយថ្ងៃ០៥ យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះទៅតំបន់ផ្សេងទៀត។ ដោយសារថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នូវឡើយទេ។ ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី ។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ភូមិចំនួន ៨ នៅ ៦ សង្កាត់ ឆ្លងធ្ងន់ធ្ងរ សូមបងប្អូនក្នុងភូមិប្រុងប្រយ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល