Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ តម្រូវ​ឲ្យ​ផ្សារ​ទាំងអស់​ទទួល​អតិថិជន​ត្រឹមតែ​៥០%​ប៉ុណ្ណោះ

បានផុស

នៅ

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ បាន​តម្រូវ​ឲ្យ​ផ្សារ​ទាំងអស់​ នៅ​ក្នុង​ខេត្ត​ទទួល​អតិថិជន​ចំនួន​តែ​ត្រឹម​៥០​ភាគរយ​នៃ​សមត្ថភាព​ផ្ទុក​សរុប ហើយ​អាជីវករ ឬ​ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ​បរិស្ថាន និង​រក្សា​តម្លៃ​បាន​សមរម្យ​លើ​គ្រប់​ទំនិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី​៣ ឧសភា​នេះ​ បាន​ឲ្យ​ដឹងថា​ ជាមួយគ្នានេះ គ្រប់​ផ្សារ​ត្រូវ​រៀបចំ​ឲ្យ​មាន​ច្រកចូល និង​ច្រកចេញ ដាច់ដោយឡែក​ពីគ្នា រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ស្កេ​ន​QR code ម៉ាស៊ីន​វាស់​កម្តៅ បាញ់​អាល់កុល ព្រមទាំង​កត់ត្រា​ឈ្មោះ និង​លេខ​ទូរ​សព្ទ​របស់​អតិថិជន​នៅ​ខាងមុខ​ច្រកចូល​។​ គ្រប់​ភាគ​ទាំងអស់​រួមមាន​គណៈ​គ្រប់គ្រង​ផ្សារ សន្តិសុខ អាជីវករ និង​អតិថិជន ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ពី​គ្នា​។ សម្រាប់​អាហារដ្ឋាន​នៅ​ក្នុង​ផ្សារ ត្រូវ​រៀបចំ​ឲ្យ​មាន​ទឹក​ក្តៅ​នៅ​លើ​តុ ដើម្បី​សម្លាប់​មេរោគ​លើ​ចាន ស្លាបព្រា និង​កែវ​។​ត្រូវ​រៀបចំ​ឲ្យ​មាន​សាប៊ូ និង​អាល់កុល​លាងដៃ​នៅ​ច្រកចូល ឬ​ច្រកចេញ​បន្ទប់ទឹក និង​ទីតាំង​ចាំបាច់​ផ្សេងទៀត។

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេលនេះ នឹង​មិន​អនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង នោះ​ឡើយ​។ ​ក្នុង​ករណី​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​ខាងលើ អាជីវករ ម្ចាស់​អាជីវកម្ម​អាច​ប្រឈម​ទៅ​នឹង​ការបិទ​អាជីវកម្ម និង​វិធានការ​ច្បាប់​ជា​ធរមាន​។ រដ្ឋបាលខេត្ត​បានចាប់ផ្តើម​រៀបចំ​ផ្សារ​ទាំងអស់​ ក្នុង​ខេត្ត​ឲ្យ​ក្លាយ​ជា​ផ្សារ​សុវត្ថិភាព​បណ្តោះអាសន្ន និង​កំពុង​បន្ត​រៀបចំ​ផ្សារ​មិន​រៀបរយ​មួយចំនួនទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ ដើម្បី​ធានា​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ។​

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​០៣​ឧសភា​ឆ្នាំ​២០២១​នេះ​ ខេត្ត​កំពង់ស្ពឺ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៦០​នាក់​មាន​អ្នកជា​សះស្បើយ​ចំនួន​១៤​នាក់​ស្លា​ប់​ចំនួន​២​នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤៤​នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្រោយ​បញ្ចប់ ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម​និង តំបន់​ក្រហម គឺ​នៅ​រក្សា​ការបិទ​ខ្ទប់​ដដែល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៦០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម