ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ ម៉ែ ផល្លា បញ្ជាក់ពីអាការៈក្រោយចូលព្យាបាលជំងឺកូវីដបាន៣ថ្ងៃ
គិតមកទល់ពេលនេះ មានរយ:ពេលប្រមាណ៣ថ្ងៃហើយ ដែលតារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លា ហៅម៉ែ ផល្លា បានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីតេស្តរកឃើញវិជ្ជមាន។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទអ្នកស្រី អ៊ឹម ផល្លា បានឲ្យដឹងថា រហូតមកទល់ពេលនេះអាការ:ជំងឺរបស់គាត់មិនមានអ្វីប្រួលប្រែគួរឲ្យបារម្ភឡើយ ពោលគឺគ្រាន់ក្តៅខ្លួនបន្តិចបន្តូចតែប៉ុណ្ណោះ។ ម្យ៉ាងក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យចំពោះអ្នកជំងឺកូវីដ-១៩ទាំងអស់ផងដែរ។

តារាសម្តែងអ្នកស្រី អ៊ឹម ផល្លាបន្តថា “ខ្ញុំមិនបារម្ភទេព្រោះបានមកដល់ពេទ្យអញ្ចឹងគឺកក់ក្តៅខ្លាំង តែរឿងមួយទៀតដែលបារម្ភ គឺកូនស្រីដែលកំពុងធ្វើចត្តាឡីស័កនៅឯបន្ទប់ផ្ទះជួលដើម្បីរងចាំលទ្ធផលតេស្តសំណាករកកូវីដ-១៩”។
អ្នកស្រី អ៊ឹម ផល្លា បានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩កាលពីយប់ថ្ងៃទី២៩ ខែមេសា និងត្រូវបានក្រុមគ្រូពេទ្យចុះទៅយកមកព្យាបាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ខណ:បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅអាគារឌឺព្រីមៀរសែនសុខ(ម្តុំអ៊ីអន២) ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?