ព័ត៌មានជាតិ
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវកុំឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ បំភ្លៃការពិត
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី ០៣ ខែឧសភានេះ បានអំពាវនាវឲ្យអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ បន្តអនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត” និងចៀសវាង៤ចំណុច រួមាន ទី១ កុំការផ្សាយខ្លឹមសារ ព័ត៌មានដែលបន្ទុចបង្អាក់ ឬប្រមាថទឹកចិត្ត នៃការខិតខំ ទី២ កុំធ្វើជាឧបករណ៍ នៃព័ត៌មានទុច្ចរិត ទី៣ កុំធ្វើជាមធ្យោបាយចែកផ្សាយព័ត៌មានមិនពិត និងទី៤ កុំតាំងខ្លួនជាអ្នកអត្ថាធិប្បាយបែបញុះញង់ អុជអាល បំភ្លៃ បំភ្លើស ការពិត។
សេចក្តីថ្លែងការរបស់ ស.ស.ស.ក ចូលរួមអបអរសាទរក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៨ ក្រោមប្រធានបទ “សារព័ត៌មាន ដែលជាប្រយោជន៍សាធារណៈ” បានលើកឡើងថា នៅចំពោះមុខនេះ សិទ្ធិរស់រានមានជីវិត គឺមានតម្លៃចាំបាច់ជាងអ្វីទាំងអស់។
ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារបានល្អប្រសើរ នោះទើបមនុស្សគ្រប់គ្នាមានឱកាសបន្តអនុវត្តសិទ្ធិដ៏ទៃទៀត រួមទាំងការអនុវត្តពេញលេញនូវសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិផងដែ។
ស.ស.ស.ក បានអះអាងថា ជំងឺកូវីដ១៩ មានឥទ្ធិពលយ៉ាងខ្លាំង កែប្រែទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន និងមានសម្ពាធលើប្រក្រតីភាពសង្គមជាទូទៅ នៅគ្រប់ទីកន្លែងលើពិភពលោក សូម្បីតែ “ទិវាសេរីភាពសារព័ត៌មានពិភពលោក” ចាប់តាំងពីឆ្នាំមុន និងនៅឆ្នាំនេះ គឺនៅទូទាំងពិភពលោក ក៏មិនអាចប្រារព្ធធ្វើបានដែរ ហើយរបៀបរបបនៃការបំពេញការងាររបស់អ្នកសារព័ត៌មាននៅគ្រប់ទីកន្លែងបានកំពុងបន្តប្រែប្រួលគួរឲ្យកត់សម្គាល់។
ស.ស.ស.ក ទទួលស្គាល់ថា នៅឆ្នាំ២០២១នេះ ពិភពលោកទាំងមូលរួមទាំងព្រះរាជាណាចក្រកម្ពុជាយើងផង កំពុងបន្តទទួលរងនូវការយាយីយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ហើយករណីនៅកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងទេសចរណ៍ រួមទាំងតំបន់ខ្លះទៀតនៃកម្ពុជា ដើម្បីការពារឲ្យបាននូវសុវត្ថិភាពអាយុជីវិតប្រជាជន ដែលជាប្រជាជាតិមួយធ្លាប់បានឆ្លងកាត់ បទពិសោធន៍ការលំបាកនានាច្រើនដំណាក់កាល ឲ្យរក្សាបាននូវថាមភាព លទ្ធភាព សមត្ថភាព និងកម្លាំងអាចស្ទុះងើបឡើងវិញឲ្យបានឆាប់រហ័សឆ្លងផុតគ្រាលំបាកនេះ។
យើងត្រូវតែទទួលយកការប្រែប្រួល នៃឥរិយាបទសង្គមនេះ និងចូលរួមដាក់ខ្លួនជាផ្នែកមួយ នៃដំណោះស្រាយសម្រាប់សង្គមជាតិរបស់យើង។
ជាមួយគ្នានោះ ស.ស.ស.ក បានលើកទឹកចិត្តដល់មិត្តសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយនូវវិធានការចាំបាច់នានា បម្រើដល់ការយល់ដឹងរបស់សាធារណៈជនអំពីសុវត្ថិភាពសុខភាព និងសេវាចាំបាច់នានា ដែលអាចជួយឲ្យប្រជាជនយើងគ្រប់ទីកន្លែងបានជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ និងហានីភ័យដទៃទៀត។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទទួលស្គាល់ថា សេរីភាពព័ត៌មាន និងសិទ្ធិបញ្ចេញមតិ គឺពិតជាមានសារសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិ ហើយពិតណាស់សំឡេងខ្លះមិនត្រូវបានឮ និងបញ្ហាខ្លះត្រូវបានលាក់ ឬបិទបាំង ដែលទាមទារការចូលរួមផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង និងដោះស្រាយទាន់ពេលវេលា ប៉ុន្តែរាល់សកម្មភាពរបស់អ្នកសារព័ត៌មានក៏ត្រូវតែមានស្មារតីផ្សារភ្ជាប់ នឹងក្រមសីលធម៌ សុជីវធម៌ និងការទទួលខុសត្រូវជានិច្ច គឺ “ផ្សាយការពិត តែមិនអុជអាល”៕ អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ