កូវីដ-១៩
វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពចំពោះអ្នកជំងឺប្រចាំកាយដែរទេ?
តើការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យខ្ញុំមានសុវត្ថិភាពដែរទេ ប្រសិនបើខ្ញុំមានជំងឺប្រចាំកាយ? នេះជាសំណួរដែលអ្នកមានជំងឺរ៉ាំរ៉ៃចង់ដឹងណាស់!
តាំងពីមានវ៉ាក់សាំង ពលរដ្ឋមួយចំនួនធំមានចម្ងល់ច្រើនពាក់ព័ន្ធប្រសិទ្ធភាពនិងគ្រោះថ្នាក់របស់វ៉ាក់សាំងកូវីដ-១៩ ចំពោះបុគ្គលមានជំងឺប្រចាំកាយមួយចំនួនដែលក្នុងនោះរួមមាន អ្នកជំងឺថ្លើម ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់។ល។
ទាក់ទិនចម្ងល់នេះ UNICEF កម្ពុជា បានបកស្រាយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេកាន់តែប្រឈមនឹងការធ្លាក់ខ្លួនឈឺ ដោយសារជំងឺកូវីដ-១៩តិចបំផុត។ នេះមានន័យថា វ៉ាក់សាំងការពារកូវីដ មានប្រសិទ្ធភាពចំពោះបុគ្គលទូទៅ និងអ្នកមានជំងឺប្រចាំកាយដូចគ្នា។
ទោះជាយ៉ាងនេះក្ដី UNICEF កម្ពុជា ណែនាំឱ្យអ្នកមានជំងឺប្រចាំកាយ ពិគ្រោះយោបល់ជាមួយនឹងអ្នកផ្ដល់សេវាសុខាភិបាល ដើម្បីពិភាក្សាថាតើវ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់ខ្លួនដែរឬទេ។
នៅក្នុងករណីដែលកម្រកើតមាន អាចមានអាឡ័កស៊ីកើតឡើង ក្រោយចាក់វ៉ាក់សាំងរួច។ ក្នុងចំណោមការចាក់វ៉ាក់សាំងមួយលានដូស ប្រតិកម្មអាឡ័កស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ត្រូវបានសង្កេតឃើញថា បានកើតតែប្រហែលមួយករណីប៉ុណ្ណោះ។
ដូច្នេះ ប្រសិនបើកន្លងមក អ្នកមានប្រតិកម្មជាអាឡ័កស៊ីជាមួយនឹងវ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូមពិភាក្សាបញ្ហាទាំងនេះជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាព មុនពេលចាក់វ៉ាក់សាំង៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ