Connect with us

កូវីដ-១៩

ឡើងមួយលេខទៀតហើយ! ឥណ្ឌា វ៉ា ប្រទេសម៉ិកស៊ិក រំកិលមកលំដាប់ទី ៣ នៃចំនួនអ្នកស្លាប់ដោយកូវីដច្រើនបំផុតលើលោក

បានផុស

នៅ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ២១៨,០០០ នាក់ហើយ ដោយធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសមានអ្នកស្លាប់ ខ្ពស់បំផុតទី ៣ នៅលើពិភពលោក ។

រដ្ឋាភិបាលបានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣៦៨,១៤៧ ករណី និងមនុស្សស្លាប់បន្ថែមចំនួន ៣,៤១៧ នាក់កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសឥណ្ឌា មាន ២២២,៣៨៣ នាក់ ខណៈមានអ្នកឆ្លងសរុបជាង ២០ លានករណី ។

ផ្អែកលើចំនួនខាងលើនេះ ធ្វើឲ្យប្រទេសឥណ្ឌា វ៉ា ប្រទេសម៉ិកស៊ិក នៃចំនួនអ្នកស្លាប់សរុបដោយកូវីដលើពិភពលោក ហើយស្ថិតនៅពីក្រោយ សហរដ្ឋអាមេរិក និងប្រេស៊ីល ។

ប្រទេសនេះបាននិងកំពុងពុះពារ ដើម្បីទទួលបាន សមត្ថភាពមន្ទីរពេទ្យគ្រប់គ្រាន់ និងការផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងករណីឆ្លង ។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២៤ នាក់បានស្លាប់ទាំងយប់ នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Karnataka នៅភាគខាងត្បូងប្រទេសនេះ ដោយសារការពន្យារពេល នៃការផ្គត់ផ្គង់អុកស៊ីសែន ។

ស្របពេលជាមួយគ្នានេះដែរ បណ្តាប្រទេសនៅជុំវិញពិភពលោក បានផ្តល់ការគាំទ្រ ចំពេលមានការកើនឡើងនៃករណីឆ្លងនេះ ។ ប្រទេសឥណ្ឌា បានទទួលកញ្ចប់ថ្នាំប្រឆាំងវីរុស Remdesivir ពីសហរដ្ឋអាមេរិកជាបន្ដបន្ទាប់កាលពីថ្ងៃអាទិត្យ ខណៈចក្រភពអង់គ្លេស រំពឹងថានឹងបញ្ជូនម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម ១,០០០ គ្រឿងបន្ថែមទៀតផងដែរ ។

បច្ចុប្បន្ន ប្រព័ន្ធថែទាំសុខភាព របស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈរដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់ អនុវត្តវិធានការគាំទ្រជាបន្តបន្ទាប់ រួមទាំងការតំឡើងម៉ាស៊ីនអុកស៊ីសែន នៅតាមមូលដ្ឋានវេជ្ជសាស្ត្រនានា នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វ៉ាក់សាំង Covaxin របស់ ឥណ្ឌា មានសមត្ថភាពកម្ចាត់ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីខ្លួនឯង

ចុចអាន ៖ មិនមែនមានភាពធន់នឹងវ៉ាក់សាំងទេ តែមូលហេតុនេះហើយ ដែលគ្រប់គ្នាភ័យខ្លាចវីរុសបំប្លែងខ្លួនឥណ្ឌា ខ្លាំងជាងកូវីដធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម