កូវីដ-១៩
មានសង្ឃឹមហើយ! ក្រោយ WHO អនុម័តប្រើប្រាស់ជាបន្ទាន់ ប្រទេសក្រីក្រត្រៀមទទួលវ៉ាក់សាំង Moderna ចំនួន ៥០០ លានដូសពីកម្មវិធី COVAX
សម្ព័ន្ធភាពវ៉ាក់សាំង GAVI កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានទិញវ៉ាក់សាំង Moderna ចំនួន ៥០០ លានដូស សម្រាប់បញ្ជូនទៅប្រទេសក្រីក្រ ។
ក្រុមមន្រ្តីបាននិយាយថា កិច្ចព្រមព្រៀងរវាងវ៉ាក់សាំង Moderna និងសម្ព័ន្ធភាព GAVI នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយនឹងដំណើរការ រហូតដល់ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃកម្មវិធី COVAX ។
លោកបណ្ឌិត Seth Berkley នាយកប្រតិបត្តិ GAVI បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរីករាយណាស់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីនេះជាមួយ Moderna ហើយនឹងផ្តល់ឲ្យប្រទេស ដែលចូលរួមនៅក្នុងកម្មវិធី COVAX ទទួលបានវ៉ាក់សាំង ដែលមានប្រសិទ្ធិភាពខ្ពស់គ្រប់គ្រាន់” ។
គួររម្លឹកថា វ៉ាក់សាំង Moderna បានទទួលការអនុម័ត ប្រើប្រាស់ជាបន្ទាន់ពី WHO កាលពីថ្ងៃសុក្រ ហើយវាក៏ជាតម្រូវបន្ថែម សម្រាប់សិទ្ធិទទួលបានពីកម្មវិធី COVAX ទៅដល់ប្រទេសក្រីក្រ ។
ទន្ទឹមនោះ លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ាក់សាំង Moderna បានហៅកិច្ចព្រមព្រៀងនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការចាក់ថ្នាំបង្ការ នៅទូទាំងពិភពលោក ជាពិសេសអ្នកដែលរស់នៅក្នុងប្រទេសក្រីក្រ និងជាកន្លែង ដែលការទទួលបានវ៉ាក់សាំង កាន់តែមានបញ្ហា ។
លោក Bancel បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសជាច្រើន មានធនធានមានកំណត់ ក្នុងការទទួលបាន វ៉ា់ក់សាំងការពារជំងឺកូវីដ ១៩ ។ យើងនៅតែប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតនេះ” ។
សម្ព័ន្ធភាពវ៉ាក់សាំង GAVI គឺជាការសហការជាមួយ WHO និងមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) ដើម្បីជួយដល់ប្រទេស ដែលមានប្រាក់ចំណូលទាប ស្ទើរតែ ១០០ ដោយពង្រីកការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ខណៈថ្មីៗនេះ ប្រទេសស៊ុយអែត ក៏បានយល់ព្រមបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ១ លានដូស ដល់កម្មវិធី COVAX ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ WHO អនុម័តវ៉ាក់សាំង Moderna សម្រាប់ប្រើប្រាស់បន្ទាន់
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍