KPT+
២យ៉ាង បង្ហាញពីមនុស្សដែលខ្លាំងលើវិស័យទំនាក់ទំនងសាធារណៈ
តើគុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែលត្រូវមកផ្សាយផលិតផលឬសេវាកម្មឲ្យក្រុមហ៊ុនអ្នក?
ពិតណាស់ បណ្ដាញសង្គម បាននឹងកំពុងផ្លាស់ប្តូរឧស្សាហកម្ម PR Public Relation យ៉ាងខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួមញាំកាហ្វេនិងចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹកព័ត៌មានដែលសរសេរសរសើរផលិតផលនិងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ Comment ពីអតិថិជន ទើបជាPRដ៏មានប្រសិទ្ធិភាពអាចបណ្តាលឱ្យក្រុមហ៊ុននិមួយៗ បានលុយឬខាតបង់ រាប់លានដុល្លារក្នុងរយៈពេលត្រឹមពីរបីនាទី។
គុណសម្បត្ដិ២យ៉ាងដែលចាំបាច់និងសែន ចាំបាច់ សម្រាប់អ្នកទំនាក់ទំនងសាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល។
១ ពួកគេមានចំណេះដឹង
កុំរើសយកមនុស្សដែលល្បីលើfb ឬIGដែលទន្ទេញដូចសេក ច្រេកៗដូចកញ្ចែ តែមិនមានគុណតម្លៃពិតនៃចំណេះជំនាញ ក្នុងការផ្សព្វផ្សាយចេញ។ មនុស្សជាច្រើនមកហើយបានខកចិត្តដោយស៊ីញ៉ែកុងត្រាខុស ដែលពេញមួយឆ្នាំសត្វសេកមិនអាចនាំសារបានឡើយ បានត្រឹមពិរោះមានគេមើលច្រើនតែមិនមានគេចង់ទិញប្រើ ឬមិនមានគេឲ្យតម្លៃម៉ាកសញ្ញានោះ។ អ្នកPRខ្លាំងត្រូវតែពូកែនិងមានការចាប់អារម្មណ៍ខ្ពស់ តាមដានលឿន ពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះមិនថាបច្ចេកវិទ្យា ទំនោរយុវវ័យ និងនារីៗដែលជាអ្នកប្រើប្រាស់។ល។
ពួកគេមានជំនាញទំនាក់ទំនងដែលអាចរក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយឱ្យ។
សម្រាប់ហេតុផលនេះអ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវសង្គមលឿន ហើយដែលមានគេគោរពជាជាងគេ Likes ។
២ រហ័ស បត់បែន ច្នៃប្រឌិត
ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ពីរបីនាទី ដូច្នេះ មាតិកាដដែលៗមិនមែនជាអ្វីដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយជាមួយមនុស្សដែលសង្គមជាន់ខ្ពស់មិនឲ្យតម្លៃតើអ្នកកលក់ជាមួយអ្នកណា? អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹងមានវិបត្តិយីហោដ៏ធំប្រសិនពួកគេខ្ជីខ្ជាក្នុងការរើសអ្នកតំណាងឬបុគ្គលសាធារណៈរបស់ខ្លួន។
មនុស្សសាធាឬណៈ ម្នាក់ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អដើម្បីទំនាក់ទំនងឲ្យបានត្រឹមត្រូវនិងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ មិនចេះតែទន្ទេញ ។ មិនថាពួកគេស្គមធាត់ស ខ្មៅ ការស្រាវជ្រាវនិងជំនាញវិភាគជាចំណេះដ៏រឹងមាំសម្គាល់អ្នកទំនាក់ទំនងសាធារណៈដ៏ខ្លាំងម្នាក់ជាងអ្នកណាៗទាំងអស់។
ពួកគេមិនត្រឹមតែច្បាស់ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេនៅពេលមានហានីភ័យ។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិសំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនងសាធាឬណៈ ដែលស្ថិតក្រោមសម្ពាធអាចធ្វើឲ្យយីហោមួយនៅតែខ្ពស់បាន។ ពួកគេ មិនត្រឹមតែអាចនិយាយមិនមើល ថែមទំាងអាចសរសេរខ្លីៗ ងាយយល់ចាក់ដោត លើបណ្តាញនានា។ ក្រុមហ៊ុនជាច្រើនបានរើសយកតារាដែលមានរូបរាងស្អាតប៉ុន្តែនាងផុសរូបជាមួយCaption ដែលគ្មានខ្លឹមសារ ហើយរូបនោះបង្អួតតែរាងកាយនាង មិនមែនគុណតម្លៃនៃផលិតផលរបស់អ្នកឡើយ។ PR ជាវិជ្ជាជីវៈមួយដែលទាមទារជានិច្ច សម្រាប់គំនិតថ្មីៗនិងភាពច្នៃប្រឌិតអាចដែលជាជំនាញដ៏សំខាន់ដើម្បីនាំគ្រប់គ្នាឲ្យព្រមជឿតាម ៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖អាថ៌កំបាំងនៅពីក្រោយដំណើរការ( franchise) សិទ្ធិអាជីវកម្មផ្ដាច់មុខ
ចុចអាន៖វិធី ៤ យ៉ាង ដើម្បីធ្វើឲ្យអាជីវកម្មអនឡាញកាន់តែរីកចម្រើនឡើង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ