KPT+
ទុកចោលរឿងណាយើងមិនអាចគ្រប់គ្រងបាន ងាកមកធ្វើជាម្ចាស់លើអ្វីដែលអាចគ្រប់គ្រងបាន
ជីវិតមិនមានភាពស្មុគស្មាញណាស់ណាទេ ប្រសិនយើងមិនបន្ថែមភាពស្មុគឲ្យវា។ ទោះបីជាយើងភាគច្រើនមានអ្វីៗត្រូវគ្រប់គ្រងនិងដោះស្រាយជានិច្ច តែតាមការពិត មានរឿងមួយចំនួនដែលយើងពិតជាអាចគ្រប់គ្រងបាន។
ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតនិងរៀនពីរបៀបធ្វើជាម្ចាស់លើខ្លួនឯង កំណត់សុភមង្គលនិងជោគជ័យ ជាមួយទម្លាប់សាមញ្ញ ៗ និងទៀងត្រង់ ឬធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមានម្ដងបន្តិចៗ។
ទុកចោលរឿងទាំងអស់ដែលយើងមិនអាចគ្រប់គ្រងបាន ហើយចាប់ផ្ដើមប្រើពេលវេលាធ្វើជាម្ចាស់លើអ្វីដែលយើងម្នាក់ៗតាមពិត អាចគ្រប់គ្រងបានដែលនាំយើងទៅរក ជីវិតរស់នៅល្អបំផុតមួយ
១ ដង្ហើមនីមួយៗនាំមកនូវភាពធូរស្រាលប្រសិនយើងផ្ដោត
មនុស្សភាគច្រើនមិនគិតអំពីសង្វាក់ដង្ហើមខ្លួនទេ ទោះបីដឹងថាមានសារៈសំខាន់ណាស់ ប៉ុន្តែមិនផ្ដោតអារម្មណ៍។ តើយើងអាចមានអារម្មណ៍ថាទ្រូងរីកធំទេនៅពេលដែលកំណត់ចំណាំការស្រូបខ្យល់ចូល និងមានសភាពទន់នៅពេលពន្លែងដង្ហើមចេញវិញ?
ការដកដង្ហើមជ្រៅ ៗ ហើយកុំផ្តោតលើស្ថានភាពដែលគួរឲ្យរន្ធត់នានា ប៉ុន្តែត្រូវចេះដកដង្ហើមផ្ដោតអារម្មណ៍ រាប់“ មួយ” នៅពេលដក“ ពីរ” ពេលចូល។ នៅពេលដែលរាប់ដល់ ១០ សូមចាប់ផ្ដើមសារឡើងវិញម្ដងទៀត។ គ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលវិញបានភ្លាមៗ។
២ និយាយជាមួយខ្លួនឯង
យើងទាំងអស់គ្នាមានសម្លេងនៅក្នុងក្បាលរបស់យើង។ សំលេងនោះច្រើនតែមានសារៈសំខាន់ហើយឈានទៅបង្កើតសុភមង្គលនិងភាពជោគជ័យក្នុងផ្លូវចិត្តរបស់យើង។ ប្រសិនបើអាចរៀនស្គាល់ សំលេងខាងក្នុងហើយប្រើវាមកលើកទឹកចិត្ត អត់ទោសឲ្យអាកប្បកិរិយារបស់យើង ជិវិតនឹងចាប់ផ្តើមផ្លាស់ប្តូរ។ ព្យាយាមនិយាយជាមួយខ្លួនដោយមេត្តាធម៌។ ឧទាហរណ៍ជំនួសឲ្យការប្រាប់ខ្លួនឯងថា មិញនេះធ្វើរឿងយ៉ាប់ ចូរនិយាយថាយើងសក្ដិសមនឹងបានការស្រឡាញ់ លើកទោស និងយកចិត្តទុកដាក់សារជាថ្មី ឬមិនអីទេក្នុងការធ្វើខុស យើងទាំងអស់គ្នាធ្វើឡើងវិញបានជិវិតជារបស់យើង!
៣ ការដឹងគុណជីវិត
ប្រសិនបើអ្នកណាម្នាក់អាចអនុវត្តការដឹងគុណជារៀងរាល់ថ្ងៃ សុភមង្គលនិងផលិតភាពរបស់គេនឹងកើនឡើងជាងបុគ្គលអវិជ្ជមាន។ ពិសោធន៍នៃការដឹងគុណ និងស្កប់ស្កល់តែងបង្កើតសុខុមាលភាពក្នុងជីវិតប្រចាំថ្ងៃ។ ការបណ្ដុះការដឹងគុណក្នុងចិត្ត ជំរុញយើងឲ្យផ្ដោតលើក្ដីសង្ឃឹមលើអំពើល្អ រក្សាទំនាក់ទំនង បំផុសគំនិតសុទិដ្ឋិនិយម ផ្តល់ឲ្យយើងនូវភាពក្លាហាននិងភាពធន់ដើម្បីតស៊ូនៅចំពោះមុខការលំបាក មិនមើលឃើញជីវិតអវិជ្ជមានទេ។
៤ ភាសាកាយវិកា
យោងទៅតាមចិត្តវិទូសង្គមអាមីខេឌូ មនុស្សយើងអាចបង្ហាញពីថាមពលនិងទំនុកចិត្តដោយគ្រាន់តែផ្លាស់ប្ដូររបៀបធ្វើកាយវិកាក្នុងសង្គមបាន។ មានន័យថាបើយើងដើរដោយមានទំនុកចិត្ត យើងនឹងមានទំនុកចិត្តពិតមែន។
បើយើងធ្វើមុខខឹងចិត្តយើងនឹងខឹងមែនទែនដែរ។ រើសយកកាយវិកាយណាដែលចិត្តយើងធូរស្រាល។ មនុស្សដែលធ្វើសកម្មភាពគោរព និងវិជ្ជមាន ចិត្តគេពេញដោយសេចក្ដីខុសពេញមួយថ្ងៃ។
៥- សុខភាពផ្លូវចិត្តនិងរាងកាយ
ការធ្វើលំហាត់ប្រាណស្តាប់តន្ត្រី កម្សាន្តធម្មជាតិ ពិតជាអស្ចារ្យណាស់ ហើយជាអ្វីដែលយើងអាចគ្រប់គ្រងបានដើម្បីនាំមកនូវសុភមង្គលដល់ជីវិត។ បំបាត់ការឈឺចាប់កុំឲ្យបន្លាយលើសពីមួយថ្ងៃព្រោះ ការឈឺចាប់ នឹងចេញទៅប្រសិនយើងមិនស្វាគមន៍វា។ រៀនលើកលែងហើយបំភេ្លច។
របបអាហារមានរសជាតិឆ្ងាញ់ក៏ដោយ អាហារឥតបានការគឺជាអវិជ្ជមានសុទ្ធដែលឆ្ងាញ់អណ្ដាតតែធ្វើឲ្យខួរក្បាលនិងរាងកាយដំណើរការយឺតនិងសោកសៅ។ ការប្រើប្រាស់ស្ករច្រើន អំបិល ឬរស់ចាស់ពេក ពេកត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពអវិជ្ជមានខាងវេជ្ជសាស្ត្រគ្រប់ប្រភេទ (រួមទាំងរោគសញ្ញាមេតាប៉ូលីសនិងជំងឺសរសៃឈាមបេះដូង) មិននិយាយពីការផ្លាស់ប្ដូរអារម្មណ៍ សម្ពាធ ដែលសម្លាប់ផលិតភាពទាំងនៅក្មេងខ្ចី។ លើសពីនេះទៀតអាហារកែច្នៃត្រូវបានបង្ហាញថា កាន់តែផ្ដល់ផលវិបាកធ្ងន់ធ្ងរបង្កឲ្យមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺធាត់និងមហារីកសុដន់(ពិសេសអាហារសម្រន់ចល័តងាយៗយកតាមខ្លួន មានរសជាតិឆ្ងាញ់)។
៦ ការគេង
ការគេងមានសារសំខាន់សម្រាប់ការផ្ដោតអារម្មណ៍ការងារនិងការអនុវត្តផ្សេងៗ ដែលធ្វើឲ្យចំណង់អាហាររបស់យើងស្ថិតនៅក្រោមការគ្រប់គ្រងនិងជាលទ្ធផលនៃសុខភាពវិជ្ជមានដទៃទៀត។ ត្រូវកំណត់ទម្លាប់ ត្រឹមម៉ោង ៩ យប់ហើយខ្ញុំភ្ញាក់ឡើងដើម្បីមើលព្រះអាទិត្យរះ។ មើលការរះឡើងនៃព្រះអាទិត្យគឺស្រស់ស្អាតណាស់ហើយមានតែមនុស្សវិជ្ជមានដែលឃើញសម្រស់នេះ។ ប្រសិនបើខួរក្បាលមិនអាចស្ងប់ស្ងៀមបាននៅពេលដែលកំពុងដេកសូមប្រាប់ខ្លួនអ្នកថា “ខ្ញុំពិតជាមានមោទនភាពចំពោះការងារដែលខ្ញុំបានធ្វើនៅថ្ងៃនេះខ្ញុំនឹងទុកឲ្យខួរក្បាលនិងរាងកាយរបស់ខ្ញុំសម្រាក” ៕
ប្រែសម្រួល៖ សុភា
ប្រភព https://greatist.com
ចុចអាន៖ធ្លាប់ត្រូវគេមើលងាយស្នាដៃ ខ្ញុំបានពិន័យខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែមតាមយូធ្យូប
ចុចអាន៖ជំនាញទាំង ៩ដែលចាំបាច់ខ្លាំង សម្រាប់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»