Connect with us

KPT+

៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេគុណ

បានផុស

នៅ

មាន​រឿង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រសិនបើ​យើង​ចង់​បង្កើន​ក្ដី​ស្រឡាញ់​រឹងមាំ​ដែល​មាន​ចំពោះ​គ្នា​​ទៅវិញទៅមក។

នេះ​គឺ​ជា​រឿង​ងាយ​ៗ ៦ យ៉ាង​ ដែល​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ជាង​មុន៖

១. ចំណាយ​ពេល​វេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មើល​គ្រឿង​អេឡិចត្រូនិក​ដែល​ចូលចិត្ត​ជាមួយគ្នា ​មិន​អាច​ចាត់​ថ្នាក់​ជា “ ពេល​វេលា​គុណភាព” ទេ។ ដាក់​ទូរស័ព្ទ​ចុះ ​ហើយ​បិទ​ទូរទស្សន៍ឲ្យសម្រាក​ខ្លះ។

ចង់​ពង្រឹង​ទំនាក់ទំនង​ ត្រូវ​រៀន​ពី​របៀប​រីករាយ​ជាមួយគ្នា​ទៅ​វិញ​ទៅមក ​ដោយ​មិន​ពឹងផ្អែក​លើ​ឧបករណ៍​ឌីជីថល​ណាមួយ​ឡើយ។

២. បង្ហាញ​ការ​ដឹង​គុណ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ

រឿង​ដែល​សំខាន់​សម្រាប់​យើង ​គឺ​មាន​មនុស្ស​ម្នាក់ដែល​ស្រូប​យក​ភាព​អវិជ្ជមាន​របស់​យើង ​និង​ធ្វើ​ឲ្យ​យើង​អាច​ស្ងប់​នៅ​ពេល​ណា​ដែល​យើង​ខកចិត្ត។ យើង​អាច​ធុញទ្រាន់​នឹង​មនុស្ស​​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើងមិនល្អ​ តែ​មិន​ថា​មាន​រឿង​អ្វី​ ​មិន​គួរ​ភ្លេច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ ទៅ​កាន់​ដៃគូឡើយ។

នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ​គួរ​តែ​ចំណាយ​ពេល​ពីរ​បី​នាទី​ ដើម្បី​ចែក​រំលែក​អំណរគុណ​ដែល​ដៃគូ​យើង​បាន​ចូល​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​របស់​យើង។

៣. ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ថ្មី​ជាមួយ​គ្នា

ចាប់ផ្ដើម​​ដំណើរ​ផ្សង​ព្រេង​ថ្មី​ជាមួយ​គ្នា។  ស្វែងរក​ភាសា​ដែល​អ្នក​ទាំងពីរ​ចង់​រៀន​ ឬ​ថ្នាក់​សិល្បៈ​ដែល​អ្នក​ទាំងពីរ​ពេញចិត្ត។ ចូលរួម​វគ្គសិក្សា​ធ្វើ​ម្ហូប​ ឬ​សាកល្បង​តាម​អ៊ីនធឺណិត​នៅ​ផ្ទះ។

អ្វី​ក៏​ដោយ​ដែល​យើង​ជ្រើសរើស ​ត្រូវ​ប្រាកដ​ថា ​វា​ជា​អ្វី​ដែល​អ្នក​ទាំងពីរ​ចង់​បាន។ ភាព​រាក់ទាក់​នេះ​នឹង​ជួយ​បង្កើត​ទំនាក់ទំនង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​គ្នា។

៤. ធ្វើ​តាម​ចំណង់ចំណូលចិត្ត​របស់​ម្នាក់ៗ

ធ្វើអ្វី​ៗ​ជាមួយគ្នា​គឺ​អស្ចារ្យ​ណាស់! ទោះ​យ៉ាងណា​ក៏​ដោយ​ យើង​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដែរ។ ដើម្បី​​ឲ្យទំនាក់ទំនង​រឹងមាំ​និង​មាន​គោលបំណង ​យើង​ក៏​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដោយ​ខ្លួនឯង​ដែរ​ ដើម្បីធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់​ផ្ទាល់។ មិន​ចាំ​បាច់​ចំណាយ​ពេល ១០០ ភាគរយ​នៃ​ពេលវេលា​របស់​យើង​ជាមួយគ្នា​ទេ។

ជា​ការ​ពិត​ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​កំពុង​ធ្វើអ្វី​ដែល​ចូលចិត្ត​ដាច់​ដោយ​ឡែក​ពី​គ្នា​ យើង​​កំពុង​ធ្វើ​ឲ្យ​កម្រិត​សុភមង្គល​និង​ការ​ពេញចិត្ត​របស់​បុគ្គល​ម្នាក់ៗ​កាន់​តែ​ប្រសើរ​ឡើង។

. រៀន​ពិភាក្សា​អំពី​បញ្ហា​ដោយ​បើកចំហ

រឿង​អាច​ដោះស្រាយ​បាន​ងាយស្រួល​ ប្រសិនបើ​យើង​រៀន​ស្ដាប់​ដៃគូ​ហើយ​បង្ហាញ​ពី​ទស្សនៈ​រួម​គ្នា​ឲ្យមាន​ប្រសិទ្ធភាព។ នៅ​ពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​ មាន​អ្វីមួយ​មិន​ស្រួល​នៅចន្លោះ​អ្នក​ទាំងពីរ​ គួរតែ​ចែករំលែក​អារម្មណ៍​នេះ​​ជាមួយ​គ្នា។

បើ​យើង​អនុវត្ត​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ ​នោះ​នឹង​ឃើញ​ថា​បញ្ហា​ភាគច្រើន​របស់​យើង​មាន​ដំណោះស្រាយ​សាមញ្ញ​មួយ​មិនខាន។

៦. កំណត់​គោលដៅ​ជាមួយ​គ្នា

ចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​គឺ​ងាយស្រួល ប៉ុន្តែ​ពេលខ្លះ​គ្រប់យ៉ាង​មិន​ច្បាស់​ថា​ តើ​អ្នក​ទាំងពីរ​​នៅ​តែ​ចង់​បាន​របស់​ដូចគ្នា​នៅ​ក្នុង​ជីវិត​ដែរ​ឬទេ។ ចង់​បង្កើត​ទំនាក់ទំនង​រឹងមាំ​និង​ស្ថិរភាព​ត្រូវ​កំណត់​គោលដៅ​ទៅ​វិញ​ទៅ​មក។

នៅ​ពេល​យើង​មាន​អ្វី​មួយ​ដែល​អ្នក​ទាំងពីរ​ប្រាថ្នា​ចង់​សម្រេច​បាន​ជាមួយ​គ្នា​ នោះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង​តូចៗដែល​មនុស្ស​ប្រុស​តែង​កត់​សម្គាល់​​មនុស្ស​ស្រី​​​គេ​ជួប​ដំបូង

ចុចអាន៖សញ្ញា​សម្ងាត់​​ជា​តម្រុយ​ថា ​មិត្ត​ស្រី​កំពុង​តែ​បែក​ចិត្ត​អាច​ឈានដល់ការ​ក្បត់​ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អំឡុងពេលទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជាទទួលបានហិរញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិកពីធនាគារពិភពលោកដើម្បីលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវ

ព័ត៌មានជាតិ៩ នាទី មុន

ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ​ដូច​គ្នា រថយន្តអគ្គិសនី​ចាយ​ថវិកាប្រមាណ ៩ ៦៣៣ រៀល ធៀប​ ៣៥ ៧២៣ រៀល រថយន្ត​ដុត​ដោយ​​ឥន្ធនៈ

ព័ត៌មានជាតិ១៤ នាទី មុន

ប.ស.ស ផ្សព្វផ្សាយរបបភាគទានដោយស្ម័គ្រចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីក្រសួងយុត្តិធម៌

KPT+១៤ នាទី មុន

ស្ដេចចិន ប្រើវិធីចម្លែករក្សាកម្ដៅពេលរងា ដែលធ្វើឲ្យអ្នកបម្រើក្នុងវាំងវេទនា និងឈឺចាប់ខ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម