Connect with us

ព័ត៌មានជាតិ

CPP សម្រេច​ផ្ទេរសិទ្ធិ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្តកំពត ដើម្បី​សម្រេច​លើ​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ផ្ទេរសិទ្ធិ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្តកំពត ដើម្បី​ហត្ថលេខា ឬ​សម្រេច​លើ​ការងារ​ផ្សេងៗ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត នេះ​បើ​យោងតាម​លិខិត ដែល​ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែឧសភា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ជូនដំណឹង​រប​ស់លោក ស៊ិ​ក ប៊ុន​ហុក ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ បានបញ្ជាក់​យ៉ាងនេះ​ថា “​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើលិខិត​មក គ​.​ជ​.​ប រួចហើយ ស្តីពី​ការផ្ទេរសិទ្ធិ​របស់​ប្រធាន​គណ​បក​ប្រជាជន​កម្ពុជា ជូន​ប្រធាន​គណៈកម្មាធិការ​គណ​បក​ប្រជាជន​កម្ពុជា​ខេត្តកំពត ឱ្យធ្វើជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ចុះហត្ថលេខា​លើ ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​” និង “​ពាក្យសុំ​ចុះ​ឈោះ្ម ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​សង្កេតមើល​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​” (​តាម​ទម្រង់​បែបបទ ដែល​បាន​កំណត់ដោយ គ​.​ជ​.​ប​) សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង​បូកគោ នៃ​ខេត្តកំពត ឆ្នាំ​២០២១”​។

សូម​បញ្ជាក់​ថា ការសម្រេច​របស់​គ​.​ជ​.​ប ក្នុងការ​ផ្ទេរសិទ្ធិ​ខាងលើនេះ ធ្វើឡើង​ដោយយោង​តាមច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ និង​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​។

​សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខ ហើយ​គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម