អាជីព
ហេតុផលដែលមេដឹកនាំល្អ កម្រប្រើពាក្យ«why» ពេលសន្ទនាជាមួយបុគ្គលិក
គ្មានអ្នកណាម្នាក់ចង់ឆ្លើយមកជាមួយនឹងសំណួរអស់ទាំងនេះទេ ៖
ហេតុអ្វីបានជាតែងតែមកយឺតពេល?
ហេតុអ្វីបានជារបាយការណ៍ប្រចាំខែពោរពេញទៅដោយពាក្យបណ្ដឹងរបស់អតិថិជន?
ហេតុអ្វីបានជាគេចវេះមិនចង់ប្រជុំជាមួយខ្ញុំ?
ហេតុអ្វីបានជាពាក់អាវចាស់ដដែលៗរៀងរាល់ចុងសប្ដាហ៍?
និយាយ ឬសរសេរនូវសំនួរទាំងនេះ បានរំញោចថាមពលការពារខ្លួនដោយស្វ័យប្រវត្តិក្នុងខ្លួនអ្នកដែលកំពុងត្រូវគេសួរព្រោះជាប្រភេទសំណួរ“ បន្ទោស” នឹងដែលជារឿយៗបាននាំការសន្ទនាឲ្យលែងស្និទ្ធស្នាលអាចក្លាយជាតឹងតែងផង។
ហេតុផលដែលមេដឹកនាំល្អកម្រប្រើពាក្យWHYពេលសន្ទនាជាមួយបុគ្គលិក ៖
១ ពាក្យ«ហេតុអ្វី?»បង្កប់ការស្តីបន្ទោស និងពិរុទ្ធភាព
នៅពេល Mona បានសិក្សាថ្នាក់គ្រូបង្វឹកប្រមាណ៨ខែ ក្រោយមកគ្រូបង្វឹករបស់នាងបានសួរថាហេតុអ្វី ក៏មិនឃើញយកទៅប្រើឲ្យមានប្រយោជន៍ច្រើន Mona លែងចងចាំអ្វីដែលសន្ទនា បន្ទាប់មកទៀតបាន ព្រោះនាងកំពុងឈឺចាប់នឹងសំណួរមួយនោះ លែងឮអ្វីគ្រប់យ៉ាង។ ពាក្យ ហេតុអ្វីមិនត្រឹមមិនធ្វើឲ្យបុគ្គលិកអាចមានយោបល់បានត្រឹមត្រូវ មិនភ័យមិនមានសម្ពាធនោះទេ ប៉ុន្តែថែមទាំងបញ្ឈប់ការប្រជុំ និងរារាំងលែងឲ្យពួកគេស្តាប់សម្តីនានាផ្សេងទៀតបានតែម្តង។
សំណួរទាំងនេះរឹតអវិជ្ជមានខ្លាំងនៅពេលយើងសួរមកខ្លួនឯងផងដែរ ៖
ហេតុអ្វីបានជាខ្ញុំមិនដឹងពីរបៀបធ្វើការឲ្យរហ័សនិងជោគជ័យដូចអ្នកផ្សេង?
ហេតុអ្វីខ្ញុំមិនពូកែគ្រប់គ្រាន់ដដែលជាដដែល?
ហេតុអ្វីខ្ញុំមិនមានប្រាក់ច្រើនដូចគេបន្ថែម?
សំណួរ“ ហេតុអ្វី” ផ្ទាល់ខ្លួនដែល ចាក់ឫសយ៉ាងជ្រៅនៅក្នុងជួរ នៃអារម្មណ៍អវិជ្ជមាន រាប់តាំងពីនបានបង្កើតភាពអាម៉ាស់រហូតដល់ការខ្មាសអៀន។
ប្រសិនបើអ្នកដឹកនាំតែងតែចងចិញ្ចើម និងបោះពាក្យ“ ហេតុអ្វី” នៅពេលនិយាយគ្នា យើងនឹងសម្គាល់ឃើញថា គ្មានអ្នកណាចង់និយាយជាមួយនឹងយើងលើកក្រោយទៀតទេ។
ពាក្យ“ ហេតុអ្វី”អាចស្តាប់ទៅដូចជា យើងចាំបាច់ត្រូវតែឆ្លើយត្រូវតែរកហេតុនឹងផល ត្រូវតែពន្យល់ និងត្រូវតែការពារខ្លួនពុំនោះទេបើយើងមិនមានហេតុផលយើងជាប់ពិរុទ្ធ។
អ្នកដឹកនាំល្អអាចប្តូរពីហេតុអ្វីបានជាអតិថិជនរអ៊ូ មកជា យើងមានរឿងអីជាមួយអតិថិជន? ប្តូរពីហេតុអ្វីមកប្រជុំយឺត ទៅជា ស្ទះផ្លូវឬអី?
នៅក្នុងពិភពជំនួញ មានពេលខ្លះដែលសំណួរ“ ហេតុអ្វី” មានប្រយោជន៍ខ្លាំងឧទាហរណ៍ ក្រុមហ៊ុនតូយ៉ូតាបានចេញសៀវភៅមួយ ទទួលបានជោគជ័យយ៉ាងខ្លាំងហើយមានចំណងជើងថា“ ចាប់ផ្តើមជាមួយហេតុអ្វីក៏បង្កើតជាករណីដ៏អស្ចារ្យសម្រាប់សួរបញ្ជាក់ពីគោលបំណងសំខាន់របស់ក្រុមហ៊ុនយើង!
ជួនកាល ការផ្តល់អំណាចដល់កម្មករ និយោជិតបកសួរមកប្រធានវិញ ថា“ ហេតុអ្វី” ជារឿងល្អជាងដែលចៅហ្វាយសួរចុះមកឋានានុក្រមខាងក្រោម។
ទោះយ៉ាងណានៅក្នុងទំនាក់ទំនង មិនថានៅកន្លែងធ្វើការឬនៅផ្ទះទេ សំណួរ“ ហេតុអ្វី” អាចជារូបមន្តសម្រាប់ទំនាក់ទំនងគ្នាពេលខឹងសម្បា ទើសចិត្តតែប៉ុណ្ណោះ។
នៅពេលដែលមានអ្វីកើតឡើងដែលបណ្ដាលឲ្យមានការខកចិត្ត ឬមិនយល់ស្រប ជារឿងធម្មតាទេដែលយើងរមែងចង់សួរថា ហេតុអ្វី តែវាមិនប្រសើរឡើយក្នុងការសន្ទនាដោះស្រាយបញ្ហា វាភាគច្រើនបានត្រឹមបញ្ចេញអារម្មណ៍មកថាយើងខឹង៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Ted
ចុចអាន៖៤ វិធី ពីអ្នកគ្រប់គ្រងទូទៅ ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន
ចុចអាន៖អាជីពអ្វីក៏ដោយ បើគ្មាន ៥យ៉ាងនេះពិបាកជោគជ័យណាស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ