កូវីដ-១៩
អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការញ៉ាំទឹកក្រូច ឬទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំង អាចបង្កើនហានិភ័យសុខភាពច្រើនយ៉ាង ក្នុងនោះក៏មានឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។
អង្គការនេះក៏បានណែនាំឲ្យញ៉ាំជាតិស្ករតិច មិនឲ្យលើសពី ១២ ស្លាបព្រាកាហ្វេនោះទេក្នុង១ថ្ងៃ បើពុំនោះទេសុខភាពអ្នកចាក់វ៉ាក់សាំងនឹងចុះខ្សោយ ហើយនាំឱ្យប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ។
ដោយឡែកការលើកឡើងរបស់លោក Vasanti Malik អ្នកស្រាវជ្រាវផ្នែកអាហារបំប៉ន នៅឯសាលាសុខភាពសាធារណៈ Harvard TH Chan ក្នុងទីក្រុង Boston បានឱ្យដឹងថា ផឹកភេសជ្ជៈប៉ូវកម្លាំងនិងភេសជ្ជៈផ្អែមៗច្រើន អាចប្រឈមមុខនឹងការស្លាប់ដោយជំងឺផ្សេងៗដល់ទៅ ២៨% ជំងឺបេះដូង ៣១% និងជំងឺមហារីក ១៦%។
សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ថា នៅពេលយើង ផឹកភេសជ្ជៈមានជាតិស្ករខ្ពស់ វាអាចវិវត្តទៅរកកត្ដាប្រឈមជំងឺទឹកនោមផ្អែម ជំងឺថប់បារម្ភ និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗ។ រាងកាយក៏អាចទទួលយកចំនួនកាឡូរីសរុបច្រើនជាងរាងកាយត្រូវការដែលនាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហាសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលថែមទៀតផង។
ស្របពេលគ្នាដែរ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាព Harvard T.H. Chan លោក Vasanti S. Malik បានប្រាប់ ថា ការទទួលទានភេសជ្ជៈផ្អែមៗមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទេ ជាពិសេសចំពោះអ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩ថ្មីៗ។ ក្រោយពីទទួលវ៉ាក់សាំងទាំងពីរលើក អ្នកចាក់វ៉ាក់សាំងគួរតមភេសជ្ជៈកំប៉ុងដែលសម្បូរជាតិស្កររយៈពេលពី ២ -៤ សប្ដាហ៍សិន ដោយសារពួកវាគ្មានផលល្អដល់ប្រព័ន្ធភាពស៊ាំឡើយ។
ម្យ៉ាងទៀត ភេសជ្ជៈទាំងនោះអាចធ្វើឲ្យឡើងទម្ងន់ ជំងឺទឹកនោមផ្អែម ពុកធ្មេញ លើសជាតិខ្លាញ់ ឈឺសន្លាក់ បញ្ហាតម្រងនោម កូលេស្តេរ៉ុលខ្ពស់ សុខភាពពោះវៀនខ្សោយ បញ្ហាអរម៉ូន ជាពិសេសអាចឈានទៅរកការបាត់បង់ជាតិទឹក ហើមពោះ និងបង្កើនហានិភ័យនៃការស្លាប់ផងដែរ។
ទោះយ៉ាងណា រហូតមកដល់បច្ចុប្បន្ន មិនទាន់មានភស្តុតាងពីការសិក្សាណាមួយប្រឆាំងការផឹកភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងនៅឡើយ ប៉ុន្តែផ្អែកតាមហេតុផលវេជ្ជសាស្ត្រអំពីផលប៉ះពាល់បន្ទាប់ពីទទួលទានភេជ្ជៈប៉ូវកម្លាំង អ្នកចាក់វ៉ាកសាំងគ្រប់គ្នាគួរចៀសវាងភេសជ្ជៈផ្អែមៗ ដើម្បីទុកឱកាសឱ្យសរីរាង្គមានសមត្ថភាពបង្កើតអង់ទីគ័រការពារវីរុស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ញ៉ាំហឹរក្រោយចាក់វ៉ាក់សាំង សរីរាង្គមិនងាយបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩
ចុចអាន៖ WHO និងអាមេរិក ប្រាប់គន្លឹះសំខាន់ៗនៃរបបអាហារគួរទទួលទានជួយប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី