កូវីដ-១៩
វ៉ាក់សាំងកូវីដសម្រាប់កុមារអាយុ២ដល់១១ឆ្នាំរបស់ Pfizer រំពឹងបានការអនុញ្ញាតខែកញ្ញា
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer រំពឹងទទួលបានការអនុម័តពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA ) ចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់មនុស្សអាយុ១៦ឆ្នាំដល់៨៥ឆ្នាំនៅចុងខែឧសភានេះ និងស្វែងរកការអនុញ្ញាតប្រើប្រាស់បន្ទាន់ចំពោះវ៉ាក់សាំងសម្រាប់កុមារអាយុ២ឆ្នាំដល់១១ឆ្នាំ នៅខែកញ្ញា។ នេះបើតាមក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារ៍។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានកំពុងសិក្សាពីសុវត្ថិភាព និប្រសិទ្ធភាពរបស់វ៉ាក់សាំងសម្រាប់កុមារអាយុ៦ខែដល់១១ឆ្នាំផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយថា ៖«យើងរំពឹងមានលទ្ធផលច្បាស់លាស់ និងដាក់ស្នើសុំសម្រាប់ ការអនុញ្ញាតប្រើប្រាស់បន្ទាន់ (EUA) ដែលមានពីរផ្នែកគឺ វ៉ាក់សាំងសម្រាប់ក្មេងអាយុ២ទៅ៥ឆ្នាំ និងសម្រាប់ក្មេងអាយុ៥ទៅ១១ឆ្នាំនៅក្នុងខែកញ្ញា»។
លោកបន្ថែមថា ចំពោះលទ្ធផល និងការស្នើសុំសម្រាប់កុមារអាយុ៦ខែដល់២ឆ្នាំរំពឹងថា នឹងដាក់នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១។
ក្រុមហ៊ុនវ៉ាក់សាំង Pfizer បានដាក់ឯកសាររួចរាល់ហើយសម្រាប់សំណើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងកូវីដរបស់ខ្លួនចំពោះកុមារ និងក្មេងដែលមានអាយុ១២ឆ្នាំទៅ១៥ឆ្នាំ។
មន្ត្រីរដ្ឋាភិបាលសហព័ន្ធបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃចន្ទថា FDA បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតដល់វ៉ាក់សាំងកូវីដ-១៩របស់ Pfizer តាមក្រុមអាយុនៅដើមសប្តាហ៍ក្រោយ។
លោក Bourla ក៏បាននិយាយកាលពីថ្ងៃអង្គារ៍ដែរថា ការសិក្សាលើទិន្នន័យសុវត្ថិភាពដំណាក់កាលទី២ចំពោះវ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះរំពឹងរួចរាល់នៅចុងខែកក្កដា ឬដើមខែសីហា។
ក្រុមហ៊ុន Pfizer ស្វែងរកការអនុម័តវ៉ាក់សាំងខែនេះ
Pfizer រំពឹងទទួលបានការអនុម័តពេញលេញពី រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ចំពោះមនុស្សអាយុ១៦ឆ្នាំ ដល់ ៨៥ឆ្នាំចុងខែឧសភានេះ។
លោកនាយកប្រតិបត្តិ Bourla ឲ្យដឹងថា ៖«ខណៈពេលយើងកំពុងចែកចាយវ៉ាក់សាំងរបស់យើងនៅសហរដ្ឋអាមេរិកស្ថិតក្រោមការអនុញ្ញាតប្រើប្រាស់បន្ទាន់ (EUA) យើងរំពឹងថា ខែនេះ នឹងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណជីវសាស្ត្រ (BLA) ទៅ (FDA) ដើម្បីស្វែងរកការអនុម័តពេញលេញសម្រាប់វ៉ាក់សាំងការពារកូវីដ-១៩ចំពោះមនុស្សអាយុចាប់ពី១៦ឆ្នាំដល់មនុស្សចាស់»។
វ៉ាក់សាំងការពារកូវីដ-១៩ដែលបានកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិកមាន៣ប្រភេទផលិតដោយក្រុមហ៊ុនវ៉ាក់សាំង Pfizer/BioNTech, Moderna និង Johnson & Johnson ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ ប៉ុន្តែមិនទាន់បានអនុម័តទេ។
ការអនុញ្ញាតប្រើប្រាស់បន្ទាន់គឺសំដៅលើ ផលិតផលវេជ្ជសាស្ត្រដូចជា វ៉ាក់សាំងជាដើម ដែលទទួលបានការអនុញ្ញាតជាពិសេសពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ដើម្បីឲ្យប្រើប្រាស់ក្នុងគ្រាអាសន្ន។
តម្រូវការខ្ពស់សម្រាប់វ៉ាក់សាំង Pfizer លោកនាយកប្រតិបត្តិ Bourla បាននិយាយនៅថ្ងៃអង្គារ៍ថា ក្រុមហ៊ុនបានចែកចាយវ៉ាក់សាំងចំនួន ១.៦ប៊ីលានដូសទូទាំងពិភពលោកនៅឆ្នាំនេះ ហើយក្រុមហ៊ុនរំពឹងផលិតឲ្យបានហោចណាស់៣ប៊ីលានដូសនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ