កូវីដ-១៩
អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ
បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ រាងកាយអ្នកជំងឺភាគច្រើន ប្រាកដណាស់ថាចុះខ្សោយទ្វេដង។ ដោយសារសរីរាង្គមិនមាំទាំ បូកផ្សំប្រព័ន្ធភាពស៊ាំត្រូវវីរុសវាយលុកផង ទើបអ្នកជំងឺមួយចំនួនវិវត្តរោគសញ្ញាធ្ងន់ធ្ងរទៅៗ ហើយក្រនឹងជាឡើងវិញ។

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អ្នកជំងឺក៏នៅតែមានឱកាសជាសះស្បើយ ហើយអាចកាន់តែជារហ័សបាន បើសិនអនុវត្តសកម្មភាពមួយចំនួន ដើម្បីគាំពាររាងកាយឱ្យនៅតែមានសុខភាពរឹងមាំ។
១) ទទួលទានអាហារជីវជាតិ៖ អាហារពិតជាមានសារសំខានបំផុតសម្រាប់ស្ដាររាងកាយពីភាពទ្រុឌទ្រោមក្រោយហត់នឿយ ឬឈឺថ្កាត់។ ការជ្រើសទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចជួយបំពេញនូវការខូចខាតនៃកោសិកា ព្រមទាំងជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញឆាប់រហ័ស។

២) បំពេញជាតិទឹក៖ ជំងឺកូវីដ មិនខុសពីផ្ដាសាយប៉ុន្មាន ដោយសារវាបានធ្វើឱ្យរាងកាយក្ដៅក្នុង ហើយខ្វះជាតិទឹក។ ដូច្នេះការដែលរក្សាទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ អាចជួយបំពេញជាតិទឹកដែលបាត់បង់ ព្រមទាំងជួយបញ្ចេញជាតិពុលតាមរយៈទឹកមនោមទៀតផង។

៣) សម្រាកគ្រប់គ្រាន់៖ ដំណេកស្កប់ស្កល់ជាគន្លឹះប្រឆាំងជំងឺទាំងឡាយទាំងពួង រួមទាំងជំងឺកូវីដ-១៩ដែរ។ ការគេងមិនគ្រប់គ្រាន់នាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ វីរុសងាយលុកលុយ និងធ្វើឱ្យឱកាសជាសះស្បើយរឹតតែអូសបន្លាយពេលទៀតផង។

៤) ធ្វើលំហាត់ប្រាណ៖ កំលុងផ្ទុកជំងឺ ការធ្វើលំហាត់ប្រាណអាចនឹងមានបញ្ហាខ្លះ ដោយសាររាងកាយចុះខ្សោយ។ ទោះយ៉ាងណា បើមិនហាត់ប្រាណសោះ សុខភាពនឹងកាន់តែខ្សោយ ដូច្នេះត្រូវទម្លាប់ហាត់ប្រាណបន្តិចម្តងៗ ព្រោះអាចជួយច្រើនដល់សុខភាពទាំងរាងកាយនិងអារម្មណ៍ ជាពិសេសអាចការពារជំងឺធ្លាក់ទឹកចិត្តបានទៀតផង។

៥) ហ្វឹកហាត់ការចងចាំ៖ ដូចដែលធ្លាប់ដឹង កូវីដ-១៩មិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្លូវបង្ហើមប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធប្រសាទក៏ប៉ះទង្គិចដែរ។ កោសិកាចងចាំរបស់អ្នកជំងឺ នឹងខូចខាតផ្នែកខ្លះ ក្រោយឆ្លងវីរុសកូវីដ-២៩។ ដើម្បីទទួលបានសមត្ថភាពក្នុងការគិត ការចងចាំ ចូរចំណាយពេលខ្លះលេងល្បែងផ្គុំរូប ល្បែងល្បងប្រាជ្ញា អានសៀវភៅ ឬសកម្មភាពដែលអ្នកធ្វើឱ្យខួរក្បាលពិបាកគិតបន្តិច។ ទង្វើទាំងនេះជាកូនសោជួយឱ្យខួរក្បាលដំណើរការហ័សរហួន ក៏ដូចជាបំប៉នការចងចាំបានល្អផងដែរ។

៦) គោរពគោលការណ៍សុខភាព៖ គោលការណ៍សុខភាព នៅតែត្រូវប្រកាន់ខ្ជាប់ជាប្រចាំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ មិនថាអ្នកមិនទាន់ឆ្លង កំពុងឆ្លង ធ្លាប់ឆ្លងកូវីដ ឬអ្នកបានចាក់វ៉ាក់សាំងការពាររួចហើយនោះទេ ការរក្សាអនាម័យដោយត្រូវបើកទ្វារបង្អួចឲ្យខ្យល់ចេញចូលល្អ ហើយបើអាចចេញក្រៅបន្ទប់ឱ្យប៉ះពន្លឺព្រះអាទិត្យខ្លះ លាងសម្អាតដៃ ពាក់ម៉ាស និងគម្លាតសុវត្ថិភាព ដាច់ខាតត្រូវអនុវត្ត កុំបីខាន៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ HEALTH
ចុចអាន៖ អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…
ចុចអាន៖ តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?