កូវីដ-១៩
ស្ដ្រីពីរនាក់ម្តាយកូន តេស្តវិជ្ជមានកូវីដ បានរកឃើញនៅឃុំឆ្នុកទ្រូ កាលពីល្ងាចថ្ងៃទី០៤ម្សិលមិញនេះ
ស្ត្រីជនជាតិវៀតណាមពីរនាក់ម្ដាយនិងកូន រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ លទ្ធផលនៃការធ្វើសំណាកលើកទី២ល្ងាចថ្ងៃម្សិលមិញ បានបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ។
លោកប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាម ដែលមានវិជ្ជមានកូវីដ១៩ខាងលើនេះ មានឈ្មោះ ឡេ ធីធី អាយុ២៦ឆ្នាំ និងកុមារីជាកូន ឈ្មោះ វៀង ធីអៀង អាយុ២ឆ្នាំ ដោយពួកគេបានឆ្លងពីស្ត្រីជនជាតិវៀតណាមកាលពីខែមុន ដែលមានវិជ្ជមានកូវីដ១៩ នៅ ក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ។ បើគិតមកដល់ពេលនេះ នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦នាក់ហើយ ដែលសុទ្ធតែជាជនជាតិវៀតណាម។ ដោយឡែកលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកមានជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ឆ្នាំងគិតមកដល់ថ្ងៃនេះ សរុបមានចំនួន២១នាក់ហើយ ក្នុងនោះមានអ្នកជំងឺ២នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះដែ រមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរខេត្តក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ នៅតាមមូលដ្ឋានសូមមេត្តារួសរាន់មកធ្វើសំណាក ដើម្បីរូមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ យុវជនម្នាក់រពិសដៃបង្ហោះព័ត៌មានមិនពិតថា អ្នកជំងឺកូវីដ បានរត់ចេញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ