ព័ត៌មានអន្ដរជាតិ
Joe Biden ប្រាប់ Suga អាមេរិកនឹងការពារកោះ Senkaku ពីការទាមទាររបស់ចិន
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងអនាគតប្រធានាធិបតីទី ៤៦ របស់អាមេរិក លោក Joe Biden បានព្រមព្រៀងសម្រាប់ជំនួបផ្លូវការទ្វេភាគីក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការអះអាងពីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន។
នៅថ្ងៃព្រហស្បត្តិ៍នេះ លោក Suga និងលោក Joe Biden បានជួបពិភាក្សាគ្នាតាមរយៈទូរសព្ទ ដោយនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន បានអបអរលោក Biden ដែលអាចឈ្នះក្នុងការបោះឆ្នោតប្រជែងប្រធានាធិបតីអាមេរិក Donald Trump បាន ខណៈក្នុងនេះដែរ ភាគីទាំងពីរក៏ផ្តោតសំខាន់ទៅលើការថែរក្សាសុវត្ថិភាពសម្រាប់សម្ព័ន្ធភាពជប៉ុន អាមេរិក ផងដែរ។
ឆ្លើយតបជាមួយក្តីបារម្ភរបស់ជប៉ុន ពាក់ព័ន្ធជម្លោះដែនកោះជាមួយចិន លោក Biden បញ្ជាក់ថា តាមរយៈសន្ធិសញ្ញាសន្តិសុខទ្វេភាគី សហរដ្ឋអាមេរិក នឹងចេញមុខការពារកោះ Senkaku ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែកំពុងត្រូវចិនទាមទារ។ ក្នុងនោះដែរ ភាគីទាំង ២ ក៏ពិភាក្សាពីបញ្ហាកូវីដ ១៩ និងបម្រែបម្រួលអាកាសធាតុដូចគ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Japan Times
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan