Connect with us

កូវីដ-១៩

ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

បានផុស

នៅ

ចាប់តាំង​ពី​ការ​ចាប់ផ្ដើម​នៃ​រោគរាតត្បាត​អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​ឈាន​ដល់​កម្រិត​មួយ ​គឺ​ម្នាក់ៗនឹងមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន ។ នោះ​ហើយ​ដែល​វា​អាច​ជា​ក្ដី​សង្ឃឹម​មួយ​ទៀត​របស់​ពិភពលោកនា​ពេល​ខាង​មុខ នៅ​ពេល​គ្រប់គ្នា​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ប្រឆាំង​ឬ​ទប់ទល់​ជាមួយ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​ប្រជាជន​ភាគច្រើន​មាន​ភាព​ស៊ាំ​ទៅ​នឹង​ជំងឺ​ជាក់លាក់​ណា​មួយ​ មិន​ថា​តាម​រយៈ​ការ​ឆ្លង​ធម្មជាតិ​ឬ​ការ​ចាក់​វ៉ាក់សាំង​ទេ​ នោះ​វីរុស​ក៏​រសាត់​ទៅ។ មនុស្ស​អាច​ឈាន​ដល់​ចំណុច​នេះ​បាន​ទាល់​តែ​គ្រប់គ្នា​មាន​ភាព​ស៊ាំ​ ហើយ​សូម្បីតែ​មនុស្ស​ដែល​មិន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ត្រូវ​បាន​ការពារ​ដែរ។

លោកស្រី Lauren Ancel Meyers នាយក​ក្រុមហ៊ុន សមាគម​គំរូ​កូវីដ១៩ នៃ​សាកលវិទ្យាល័យ Texas នៅ Austin បាន​មាន​ប្រសាសន៍​ថា “យើង​គ្រប់គ្នា​ដឹង​ហើយ​ថា ​វីរុស​នេះ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​ និង​យ៉ាង​ដូចម្ដេច។ យើង​ពិត​ជា​ត្រូវ​ការ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ចាក់​វ៉ាក់សាំង ​មុន​ពេល​ដែល​យើង​អាច​លុប​បំបាត់​វីរុស​នេះ​បាន។ វីរុស​​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​វ៉ារ្យង់​ឆ្លង​កាន់​តែ​ច្រើន​ និងបាន​គំរាមកំហែងធ្វើ​ឲ្យ​វ៉ាក់សាំង​មិន​សូវ​មាន​ប្រសិទ្ធភាព ” ។

មាន​ប្រទេស​និង​ក្រុង​តូចៗ​របស់​សហរដ្ឋ​អាមេរិក​ខ្លះ​ ដែល​មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​តិចតួច​ណាស់។ សម្រាប់​កុមារ​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​ឡើយ​ទេ ហើយ​ប្រហែល​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​ខ្លះ​ទៀត​ ស្ទាក់ស្ទើរ​ឬ​មិន​ចង់​ចាក់​វ៉ាក់សាំង។

វេជ្ជបណ្ឌិត​ Bill Hanage អ្នក​ឯកទេស​ខាង​រោគ​រាតត្បាត​នៅ Harvard T.H. សាលា​សុខភាព​សាធារណៈ​​បាន​និយាយ​ថា​ មនុស្ស​ភាគច្រើន​ដឹង​ហើយ​ថា​ ជំងឺ​ឆ្លង​មិន​មែន​លុប​បំបាត់​បាន​ទាំង​ស្រុង​នោះ​ទេ។ ប៉ុន្តែ​មិនមែន​មានន័យថា ​ធ្វើ​មិន​បាន​ ហើយ​ពិភពលោក​មិន​ចាំ​បាច់​រស់​នៅ​ក្នុង​ការ​បិទ​ប្រទេស​ជា​រៀង​រហូត​ទេ។ ឧទាហរណ៍​នៅ​អ៊ីស្រាអែល ​ប្រហែល ៥០ ទៅ ៥៥ ភាគរយ​ នៃ​ចំនួន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​ ហើយ​ករណី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

វិធី​ដើម្បី​ទៅ​រក​ភាព​ធម្មតា​​គឺ​ត្រូវ​បន្ត​ធ្វើ​តេស្ត​ តាមដាន​រក​មើល​វ៉ារ្យង់​និង​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ វ៉ាក់សាំង​ការពារ​បុគ្គល​ម្នាក់​ៗ​និង​​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វ៉ារ្យង់​ថ្មី​ ជាពិសេស​បើ​មនុស្ស​នោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួនពេញលេញ វីរុស​អាច​នឹង​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNN

ចុចអាន៖វ៉ាក់សាំងជាក្តីសង្ឃឹម! មានមនុស្ស ១ភាគរយគត់ ដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យ ទោះចាក់បានត្រឹម១ដូស

ចុចអាន៖អ្នក​ចាក់​វ៉ាក់សាំង​រួច គួរ​ទទួលទាន​ភេសជ្ជៈ​សុខភាព​ពីរ​ប្រភេទ​នេះ​ដើម្បី​ជំនួយ​បន្ថែម​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រយុទ្ធ​ប្រឆាំង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥៦ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម