Connect with us

កូវីដ-១៩

អាវុធហត្ថរាជធានីអរគុណចំពោះលោកបណ្ឌិត មុឹង មករា ដែលបានផ្តល់ស្បៀងសម្រាប់កម្លាំងបំពេញការងារ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បានថ្លែងនូវអំណរអរគុណចំពោះលោកបណ្ឌិត មុឹង មករា និងក្រុមការងារដែលបានផ្តល់ស្បៀងសម្រាប់កម្លាំងអាវុធហត្ថដើម្បីបំពេញការងារជូនប្រជាពលរដ្ឋអំឡុងពេល(Lockdowns)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការទទួលអំណោយនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ របស់លោកបណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមានលោក ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន០៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

អំណោយដ៍ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគទាំង០៦មុខ រួមមាន ៖ ១. អង្ករ ២តោន,២. មីមាមា ១៨០កេស, ៣. ត្រីខ ២០០យួរ៤. ទឹកសុទ្ធ ១០០កេស,៥. ភេសជ្ជៈ ១០០កេស,៦. ទឹកសុីអ៊ីវ ៣០០ដប។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត មុឹង មករា និងក្រុមការងារ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម