ព័ត៌មានជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង
ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញពីគោលជំហក្នុងការបន្តជួយដល់កម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង និងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺកូវីដ១៩។
ដើម្បីបន្តជួយដល់ប្រទេសកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ១៩ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តផ្ដល់កម្ចីវិនិយោគចំនួនជិត១,៣ពាន់លានដុល្លារ នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ២០១៩ដល់២០២៣ ចំពោះផែនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាឆ្នាំ២០១៦ដល់២០២៥ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩ដល់២០២៣។
កម្មវិធីកម្ចីវិនិយោគឆ្នាំ២០១៩ដល់២០២៣របស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជា រួមមានការវិនិយោគលើវិស័យកសិកម្ម និងធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទឹកស្អាត ការអប់រំនិងជំនាញ ថាមពលស្អាត និងសន្តិសុខសុខាភិបាលសម្រាប់ជំងឺកូវីដ១៩ ជាដើម។
នៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អះអាងថាយើងកំពុងជួយកម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជាផងដែរ។
ក្នុងឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤៧៧,២ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ចំនួននេះរួមបញ្ចូលប្រាក់កម្ចីសម្បទានចំនួន ២៥០ លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES)។
បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារនៅកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ២០២២។
អត្ថបទ៖ វ៉ាត វិន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង