Connect with us

ព័ត៌មានជាតិ

គ.ជ.ប កំណត់ពេល ​ក្នុង​ការ​ដាក់​​​ពាក្យ​សុំ​ចុះ​ឈ្មោះ​​ភ្នាក់ងារ​គណបក្ស​ និងអ្នកសង្កេតការណ៍​

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់​ពីការ​ដាក់ និងការទទួលពាក្យសុំ​​ចុះ​​​ឈ្មោះ​​​​ភ្នាក់ងារ​​​គណបក្ស​នយោបាយ និង​​​​អ្នក​​​​សង្កេត​​​ការ​ណ៍​ជាតិ អន្តរ​​ជាតិ សម្រាប់​ការបោះ​​ឆ្នោត​​លើកទី១ ដើម្បី​​​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​ក្រុង​បូក​គោ ​ខេត្ត​កំពត ​ឆ្នាំ២០២១។ នេះបើ​យោង​តាមលិខិត ចុះ​ថ្ងៃ​ទី០៥ ខែឧសភា ឆ្នាំ២០២១​​។​

បើតាម គ.ជ.ប​ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិទ្ធិដាក់ភ្នាក់ងាររបស់ខ្លួនចាប់ពី២រូប ដោយពេញសិទ្ធិ១រូប និងបម្រុង១រូប ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់។

ចំណែកការ​​ដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២១។

ដោយឡែកកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នឹង​​ចាប់ផ្ដើមពីថ្ងៃទី​០១ ខែឧសភា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ហើយការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ​ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ហើយគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនេះ៕

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម