Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១​ និងកម្រិត២​បន្ថែម

បានផុស

នៅ

ត្បូងឃ្មុំ​៖​ អាជ្ញាធរខេត្តត្បូងឃ្មុំ​ បានត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១​ និងកម្រិត២​ សរុបចំនួន៤ទីតាំង​ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ​ ដើម្បីដាក់ពលករដែលមកពីក្រៅប្រទេស​និងអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩​ ខណៈ​មានអ្នកជាប់ពាក់ព័ន្ធច្រើននាក់ទៅនឹងព្រឹត្តិការណ៍២០​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវិជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា​ ក្រោយពីមានចំនួនអ្នកសង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ អ្នកវិជ្ជមានកូវីដ​-១៩​ ក្នុងខេត្ត សរុប១,៧០០នាក់ជាង​ អាជ្ញាធរខេត្តត្បូងឃ្មុំ​ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ​ ធ្វើការរកមណ្ឌលចត្តាឡីស័ក​ ជាក់ស្តែង​មាន វិទ្យាល័យ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ តំបែរ​ ស្រុកតំបែរ​ ដែលត្រូវត្រៀមធ្វើកន្លែងចត្តាឡីស័ក​និងជាកន្លែងផ្តល់ភាពងាយស្រួលដល់ការមើលថែរទាំ​សុខភាព​ និងទំនុកបម្រុងផ្គត់ផ្គង់អាហារ​។

លោកវិជ្ជបណ្ឌិត​ បន្ថែមទៀត​ថា​ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល បីកុំបីការពារ និងត្រូវបន្តរៀបចំ ពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានដែលប្រឈម។

ចំពោះពលរដ្ឋដែលពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក ដែលបានត្រៀម និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ខ្លួនឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕​

អត្ថបទ​ និង​ រូបភាព​៖ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម