KPT+
ចរិតលក្ខណៈវិជ្ជមាននិងអវិជ្ជមាននៃមនុស្សកើតខែកញ្ញា
អ្នកកើតក្នុងខែកញ្ញាជាមនុស្សចូលចិត្តជួយអ្នកដទៃ ព្រមទាំងមានទេពកោសល្យក្នុងការដោះស្រាយរឿងអាក្រក់ទៅជាល្អប្រសើរ។ គេជាមនុស្សដែលបោះដៃទៅកាន់មនុស្សដែលត្រូវការជំនួយឲ្យអស់ពីសម្ថភាពតាមដែលអាចធ្វើបាន។

មនុស្សជំពូកនេះ មានហេតុផលណាស់ ហើយឧស្សាហ៍ព្យាយាម និងមានរបៀបរៀបរយ។ ជាអ្នកឯកទេសខាងយល់ចិត្ត ហើយមិនចេះខ្លាចក្នុងការអភិវឌ្ឍសមត្ថភាពដោយប្រើប្រាស់ភាពឧស្សាហ៍ព្យាយាម និងការធ្វើការមិនឈប់នោះទេ។
ជាប្រភេទមនុស្សដែលយកចិត្តទុកដាក់គ្រប់រឿង តែងតែចាប់អារម្មណ៍មិនថារឿងតូចបំផុតក៏ដោយ ។ ដោយសារតែ ខ្លួនជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ទើបជារឿយៗ គេតែងរងគ្រោះដោយសារវា។

កញ្ញាជាបុគ្គលម្នាក់មានចរិតរឹងមាំ ហើយចូលចិត្តការអភិរក្ស មានសណ្ដាប់ធ្នាប់ និងការអនុវត្តជាក់ស្តែងច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ជីវិតគេ តែងតែមានការរៀបចំ ហើយសូម្បីតែពេលដែលគេស្ថិតនៅក្នុងស្ថានភាពវឹកវរក៏ដោយ ក៏គោលដៅ និងក្តីសុបិន្តនៅតែបន្ត និងមានការកំណត់យ៉ាងតឹងរឹងនៅក្នុងគំនិតរបស់ខ្លួន។ ប៉ុន្តែគេតែងខ្វល់ខ្វាយនិងបារម្ភច្រើន។
មួយវិញទៀត ដោយសារតែគេចូលចិត្តពាក់ព័ន្ធនឹងសង្គមច្រើន ហេតុនេះហើយភាគច្រើនប្រហែលជាគេចាប់យកអាជីពជាអ្នកនិពន្ធ អ្នកសារព័ត៌មាន ឬជាអ្នកវាយអត្ថបទ និងការងារដែលពាក់ព័ន្ធនឹងសង្គម។ បន្ថែមពីលើនេះ ដោយសារគេជាមនុស្សមានគំនិតច្នៃប្រឌិត មានសប្បុរសធម៌ បេះដូងកក់ក្តៅ ចេះលើកទឹកចិត្ត ទើបជាទូទៅគេក្លាយជាមេក្រុមឬអ្នកគ្រប់គ្រង។

មនុស្សគេនេះ អាចសម្របខ្លួនតាមកាលៈទេសៈបានល្អ ។ រីឯចំណុចខ្លាំងគឺ ស្មោះត្រង់ ចិត្តល្អ ឧស្សាហ៍ព្យាយាម និង ជួយអាសារអ្នកដទៃ។
បើនិយាយពីមនោសញ្ចេតនាស្នេហាវិញ គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជា ហើយកាន់ដៃគ្នារហូតដល់ចាស់។
ដោយឡែកចំណុចខ្សោយរបស់មនុស្សកើតខែកញ្ញាគឺ គេរមែងខ្វល់លើបទពិសោធន៍អវិជ្ជមានកាលពីអតីត ហើយចូលចិត្តណាស់យប់ឡើងគេងគិត បញ្ឈរភ្នែកពីរឿងមិនអាចត្រឡប់។ គេថប់ទ្រូង ព្រោះកប់អារម្មណ៍ទាំងវិជ្ជមាននិងអវិជ្ជមានច្រើនពេក និងមិនមានអ្នកចែករំលែកជាមួយ។ ជួនកាលមានភាពខ្មាសអៀនច្រើន បារម្ភជ្រុលទៅលើរឿងគ្រប់យ៉ាង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?