ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបចេញសេចក្តីសម្រេចបិទការចេញ-ចូលបណ្ដោះអាសន្នផ្ទះសំណាក់ចំនួនពីរនៅក្រុងសៀមរាប
សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង និងផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ ចាប់ពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១នេះតទៅ ពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅខេត្តប៉ៃលិន ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឱសថស្ថាន វត្តី។

យោងតាមការសាកសួរប្រវត្តិធ្វើដំណើររបស់រដ្ឋបាលខេត្តប៉ៃលិន អ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ធ្លាប់បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ ប៊ុនថាII ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម នៅចន្លោះថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២១កន្លងមក។

បន្ទាប់ពីទទួលបានព័ត៌មាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលផ្ទះសំណាក់ ប៊ុនថា II ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរសព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
ដោយ ៖ កុសល


-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ