Connect with us

កូវីដ-១៩

ខេត្តបន្ទាយមានជ័យ​ប្រកា​សបិទ​ខ្ទប់​ភូមិ​ចំនួន​២​បន្ថែមទៀត​ជា​បណ្តោះអាសន្ន​

បានផុស

នៅ

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានប្រកាស​បិទ​ខ្ទប់​ការធ្វើដំណើរ​ចេញចូល​ជា​បណ្ដោះ​អាសន្ន​លើ​ទី​តាំង​ក្នុងភូមិ​សាស្ត្រ​ប្រជា​ធម្មជាតិ​លិច​ និង​ភូមិ​ប្រជា​ធម្ម​កើត​ នៃ​សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ រយៈពេល​២​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា ការបិទ​ខ្ទប់​ភូមិ​ចំនួន​២​ខាងលើនេះ​ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ​ថ្ងៃទី​០៥ ​ខែឧសភា រហូត​ដល់​ថ្ងៃទី​១៨ ​ខែ​ឧសភា​ ឆ្នាំ​២០២១​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ នៅក្នុង​ភូមិសាស្ត្រដែល​ធ្វើ​ការបិទ​ខ្ទប់​ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ ចំ​ពោះ​ទីតាំង​ដែល​ធ្វើ​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ចេញចូលនោះ​រួ​មមាន​ទី​១. មណ្ឌល​៧ ​និង​មណ្ឌល​៩ ក្នុងភូមិ​ប្រជា​ធម្ម​កើត ​សង្កាត់​ផ្សារកណ្ដាល​ ដែលមាន​ព្រំប្រទល់ ​ខាង​ជើង​ទល់នឹង​មណ្ឌល​៨​ និង​មណ្ឌល​១០​ ខាងត្បូង​ទល់នឹង​ព្រំប្រទល់​ភូមិ​ផ្សារកណ្ដាល​ និង​ភូមិ​ប្រជា​ធម្ម​កើត​ ខាងកើត​ទល់នឹង​ផ្លូវ​ព្រំប្រទល់​ភូមិ​ទួល​ពង្រ​និង​ភូមិ​ប្រជា​ធម្ម​កើត​ខាងលិច​ទល់​និង​ផ្លូវ​ខាង​កើ​ត​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត​។​

ទី​២.​មួយផ្នែក​ក្នុង​មណ្ឌល​៤​នៃ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្ដាល ​ដែលមាន​ព្រំ​ប្រ​ទល់​ខាងជើង​ទល់នឹង​ផ្លូវ​ទី​៣​ក្នុង​មណ្ឌល​៤ខាងត្បូង​ទល់នឹង​ផ្លូវ​ទី​២​ក្នុង​មណ្ឌល​៤​ខាងកើត​ទល់នឹង​ផ្លូវ​៥​ម៉ែត្រ​ក្នុង​មណ្ឌល​៤​និង​ខាងលិច​ទល់នឹង​ផ្លូវ​ព្រំប្រទល់​មណ្ឌល​១​។​ ថ្មីៗ​នេះ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​និង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​រួចហើយ​ជា​តំបន់​ក្រហម។​ ទន្ទឹមនឹងនេះ​រដ្ឋបាល​ខេត្ត​បានសម្រេច​បិទ​កាស៊ីណូ​ទាំងអស់​ផងដែរ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រីក​រាល​ជំងឺ​នេះ​ទៅ​តំបន់​ផ្សេងៗ​ទៀត​។​

លើសពីនេះ​ទៀត​កាលពី​ថ្ងៃទី​០១​ ខែឧសភា​ឆ្នាំ​២០២១​ រដ្ឋបាលខេត្ត​បានកំណត់​ភូមិសាស្ត្រមួយ​ចំនួន​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​និង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយ​ប៉ែត​ខេត្តបន្ទាយ​មាន​ជ័យ​បន្ត​បិទ​ខ្ទប់​ភូមិ​ចំនួន​២​បន្ថែមទៀត​ជា​តំបន់​ក្រហម​ដែលមានការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ផងដែរ​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​៤​ ខែឧសភា ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៦១៨នាក់​ជាសះស្បើយ​ចំនួន​៦៨​នាក់​និង​កំពុង​សម្រាក​ពេទ្យ​៥៤៨​នាក់​៕​

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ  

ព័ត៌មានជាតិ២២ នាទីutes មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២២ នាទីutes មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៣០ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម