កូវីដ-១៩
ច្រឡំចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទផ្សេងគ្នា អាចបង្កគ្រោះថ្នាក់ដែរអត់?
កាលពីពាក់ដើមខែមេសា ឆ្នាំ ២០២១ ស្ត្រីបំបៅដោះកូនជនជាតិអាមេរិកម្នាក់ឈ្មោះ Burgess រាយការការណ៍ថា នាងបានចាក់វ៉ាក់សាំងលើកទី២ ខុសពីលើកដំបូង។ នាងរៀបរាប់ថា នៅខែមករា ឆ្នាំ ២០២១ ខ្លួនបានវ៉ាក់សាំង Pfizer-BioNTech ដែលកាលណោះនាងកំពុងពពោះ ៧ ខែ។ លុះមកដល់ខែមេសា ក្រោយសម្រាលកូនរួច នាងទៅទទួលវ៉ាក់សាំងម្ដងទៀត ទើបដឹងខ្លួនថា បានច្រឡំចាក់វ៉ាក់សាំង Moderna ឯណោះវិញ។
ក្រោយដឹងថា វ៉ាក់សាំងទាំងពីរដូសរបស់ខ្លួនមិនដូចគ្នា នាងភិតភ័យស្ទើរតែគាំងទៅហើយ។ ភា្លមៗនាងទូរសព្ទទៅវេជ្ជបណ្ឌិតផ្ទាល់ខ្លួន និងទាក់ទងទៅ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ដើម្បីពិគ្រោះយោបល់។
ពេលនោះ ទាំងវេជ្ជបណ្ឌិត ទាំង CDC ប្រាប់ថា ពួកគេមិនធ្លាប់ជួបករណីបែបនេះពីមុនមកទេ។ ប៉ុន្តែដើម្បីការពារហានិភ័យផ្សេងៗ ពួកគេបានណែនាំឱ្យនាងឈប់បំបៅដោះទារកអាយុ ៣ សប្តាហ៍ មួយរយៈសិន។
តាមរយៈរឿងរ៉ាវនាង Burgess នាំឱ្យមានចម្ងល់ដែលថា តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងប្រភេទខុសគ្នា?
ជាដំបូងយើងត្រូវស្វែងយល់ពី ធាតុផ្សំនៃវ៉ាក់សាំងនីមួយៗឱ្យច្បាស់សិន ហើយចំពោះករណីស្ត្រីអាមេរិកាំងខាងលើ នាងបានចាក់វ៉ាក់សាំង Pfizer និង Moderna។ ដូច្នេះ គប្បីសិក្សាពីវ៉ាក់សាំងទាំងពីរនេះជាមុន។
វ៉ាក់សាំង Pfizer-BioNTech និង Moderna មិនខុសគ្នាត្រង់ថា ពួូួកវាទាំងពីរជាប្រភេទវ៉ាក់សាំងផលិតតាមតាមបច្ចេកវិទ្យា RNA (mRNA) ដូចគ្នា។ ចំណែកធាតុផ្សំនៃវ៉ាក់សាំងពីរនេះ មានសារធាតុសំខាន់ៗចំនួន៧ ដែលក្នុងនោះមានសារធាតុចំនួន៤ គឺដូចគ្នា។ នេះមានន័យថា វ៉ាក់សាំង Pfizer-BioNTech និង Moderna មានភាពស្រដៀងគ្នាខ្លាំង ហើយពួកវាធ្វើការគឺស្ទើរតែដូចគ្នាផងដែរ។
ត្បិតតែវ៉ាក់សាំង Pfizer និង Moderna មានលក្ខណៈស្រដៀងគ្នាក៏ដោយ ក៏ការចាក់វ៉ាក់សាំងលាយគ្នាមិនត្រូវបានណែនាំនោះទេ។
CDC និយាយថា ការចាក់វ៉ាក់សាំងចម្រុះដោយប្រភេទផ្សេងៗគ្នា មិនទាន់មានការសិក្សា និងវាយតម្លៃលើសុវត្ថិភាពនិងប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណា ក្នុងស្ថានភាពពិសេសដែលវ៉ាក់សាំងចាក់លើកដំបូងលែងមានគុណភាពឬហេតុផលចាំបាច់ណាមួយមិនអាចចាក់ជូនបាន ដូច្នេះវ៉ាក់សាំងប្រើបច្ចេកវិទ្យាដូចគ្នា ដែលហៅ mRNA COVID-19 អាចប្រើជំនួសគ្នាបាន ប៉ុន្តែត្រូវទុកគម្លាតរយៈពេលអប្បបរមា ២៨ ថ្ងៃ។
ដោយឡែក អ្នកជំនាញខាងជំងឺឆ្លងលោក Amesh A. Adalja, M.D មន្ត្រីសុខាភិបាលមកពីមជ្ឈមណ្ឌលសន្តិសុខសុខភាព Johns Hopkins បាននិយាយថា ករណីចាក់វ៉ាក់សាំងលាយគ្នា គេមិនទាន់ច្បាស់ពីហានិភ័យឬសុវត្ថិភាពនៅឡើយ ប៉ុន្តែទំនងគ្មានផលប៉ះពាល់ធំដុំទេ។ បន្ថែមពីលើនេះ យើងនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងគ្រប់ចំនួនដដែល។
រីឯលោក William Schaffner, M.D, អ្នកឯកទេសខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Vanderbilt បានយល់ស្របថា ការចាក់វ៉ាក់សាំងមិនដូចគ្នា ប្រហែលជាមានសុវត្ថិភាពនិងប្រសិទ្ធភាព។ ទោះយ៉ាងណាលោកក៏បានសង្កត់ធ្ងន់ថា “ការលាយនិងការផ្គូផ្គងវ៉ាក់សាំងខុសគ្នាក្នុងរាងកាយតែមួយ ត្រូវការការសិក្សាឱ្យបានច្បាស់លាស់សិន”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា