Connect with us

កូវីដ-១៩

ស្ថានភាពយ៉ាប់យ៉ឺន! អ្នកជំងឺកូវីដឥណ្ឌា ត្រូវដាក់ឲ្យដេកគ្រែមួយ៤នាក់ ហើយគ្រូពេទ្យបង្ខំចិត្តយកសពទៅបូជាដោយខ្លួនឯង

បានផុស

នៅ

ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា ហាក់ដូចជាមិនបង្ហាញសញ្ញាថមថយសោះនោះ លោកវេជ្ជបណ្ឌិត Pransant Munde លេខាធិការសមាគមគ្រូពេទ្យរដ្ឋ Maharashtra បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃពុធថា “មន្ទីរពេទ្យរដ្ឋតែមួយគត់គឺមន្ទីរពេទ្យ Sassoon កំពុងធ្វើការហួសសមត្ថភាព ហើយមន្ទីរពេទ្យនេះកំពុងខ្វះខាតការផ្គត់ផ្គង់គ្រប់មុខ”។

India's COVID-19 Crisis: Narenda Modi Seems to Have No Plan | Time

លោក Munde និយាយថា ស្ថានភាពគឺពិបាកខ្លាំងណាស់ ដោយពេលខ្លះ អ្នកជំងឺបួននាក់ត្រូវបានដាក់ឲ្យដេកនៅលើគ្រែតែមួយ ហើយបន្ទាប់មកត្រូវបានព្យាបាល។

លោកបន្ថែមថា មានគ្រូពេទ្យជាង៥០០នាក់ទៅហើយ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Maharashtra។

លោកបន្តថា “យើងមានអារម្មណ៍អស់សង្ឃឹម នៅពេលយើងឃើញអ្នកជំងឺស្លាប់នៅចំពោះមុខ ដោយសារកង្វះអុកស៊ីសែនឬការយកចិត្តទុកដាក់”។

ក្រុមគ្រូពេទ្យមិនត្រឹមតែព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកសាកសពទៅបូជាផងដែរ ទោះនេះមិនមែនជាការងាររបស់ក្រុមគ្រូពេទ្យក៏ដោយ។ យើងតែងតែប្រឈមមុខនឹងហានិភ័យនៃការឆ្លងមេរោគជានិច្ច”។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងក្នុងកម្រិតកំណត់ត្រថ្មីចំនួន ៤១២,២៦២ករណីនិងស្លាប់ ៣,៩៨០នាក់ដែលក៏ជាចំនួនកំណត់ត្រាផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Arab News

ចុចអាន៖ អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម