ព័ត៌មានជាតិ
ស៊ីឈ្នួលលួចប៉ែលត្រាក់ទ័របានលុយ៤ម៉ឺនរៀល យកទៅទិញថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួន
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចប៉ែលត្រាក់ទ័រ ដែលម្ចាស់ដោះទុក ហើយយកត្រាក់ទ័រទៅជួសជុល។
ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើង ដោយយោងតាមពាក្យបណ្ដឹងលេខ០៣ ចុះថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២១ របស់ជនរងគ្រោះឈ្មោះ ជា គីមសុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការបញ្ចាក់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខ្លួនបានដោះប៉ែលរុញខាងមុខនៃត្រាក់ទ័រ ទុកនៅជាប់សាលារៀន ហើយបានយកត្រាក់ទ័រទៅជួសជុលនៅភូមិកូនដំរី ពេលត្រឡប់មកវិញស្រាប់តែបាត់ប៉ែលត្រាក់ទ័រនោះតែម្ដង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភឿង សី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩យប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១និងបញ្ជូនមកអាវុធហត្ថស្រុកដើម្បីធ្វើការសួរចម្លើយ។
ជនសង្ស័យបាននិយាយថា ពេលលួចនោះខ្លួននិងបក្សពួកម្នាក់ទៀតឈ្មោះ រ៉ុង បានលើកប៉ែលត្រាក់ទ័រដាក់លើគោយន្តរបស់ឈ្មោះ រ៉ុង ហើយដឹកទៅឲ្យគេ ដោយទទួលបានប្រាក់ស្នួលចំនួន១០ម៉ឺនរៀល ចំណែករូបខ្លួនទទួលបាន៤ម៉ឺនរៀល យកទៅទិញថ្នាំញៀនជក់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ លោកឧត្តមត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ