កូវីដ-១៩
កូវីដ សម្លាប់មនុស្សលើសកលលោក ខ្ពស់ជាងតួលេខរបស់ WHO ដល់ទៅទ្វេដងឯណោះ
ការសិក្សាមួយបានអះអាងថា ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សច្រើនជាងចំនួនដែលត្រូវបានរាយការណ៍ជាផ្លូវការ រហូតដល់ទៅទ្វេដងឯណោះ។

ក្រុមអ្នកវិភាគនៅសហរដ្ឋអាមេរិកបានប៉ាន់ស្មានថា ជំងឺនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦.៩លាននាក់នៅទូទាំងពិភពលោក ផ្ទុយពីចំនួន៣.២លាននាក់ដែលត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក (WHO)។
ពួកគេបានព្រមានថា កម្រិតនៃការធ្វើតេស្តទាប និងប្រព័ន្ធថែទាំសុខភាពអន់ខ្សោយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺជាផ្នែកមួយនៅពីក្រោយស្ថិតិដ៏គួរឲ្យសង្ស័យនេះ។

ប៉ុន្តែចំនួនដ៏លើសលប់នៃរបាយការណ៍មិនគ្រប់គ្រាន់ បានកើតឡើងនៅក្នុងបណ្តាប្រទេសលោកខាងលិចរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងអ៊ីតាលី។ ភាគច្រើនគឺដោយសារតែកង្វះការធ្វើតេស្ត នៅពេលជំងឺរាតត្បាតចាប់ផ្តើម ពោលគឺនៅពេលដែលអ្នកជំងឺកូវីដជាច្រើន បានស្លាប់ដោយគ្មានការបញ្ជាក់។
វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពនៅសកលវិទ្យាល័យវ៉ាស៊ីនតោន បានព្រមានថា ទិន្នន័យបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺរាតត្បាត គឺពិតជាអាក្រក់ណាស់ក្នុងការទទួលយក។

យោងតាមការវិភាគបានបង្ហាញថា សហរដ្ឋអាមេរិកជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួន៩០៥,២៨៩នាក់ ពោលគឺខ្ពស់ជាងចំនួន៥៧៤,០៤៣ដែលត្រូវបានកត់ត្រាជាផ្លូវការ។
បន្ទាប់មកគឺប្រទេសឥណ្ឌានិងម៉ិកស៊ិក ដែលត្រូវបានគេប៉ាន់ស្មានថាមានរងគ្រោះដោយសារវីរុសកូវីដ-១៩ ជាង៦០ម៉ឺននាក់ ដែលខ្ពស់ជាងតួលេខរបស់ WHO រហូតដល់ទៅ៣ដងឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?