បច្ចេកវិទ្យា
៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល
តើលោកអ្នកដឹងទេថាថ្ងៃទី ៦ ឧសភា គឺជាថ្ងៃលេខសម្ងាត់ពិភពលោក?
ដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា លោកអ្នកតែងតែត្រូវការបញ្ចូលលេខសម្ងាត់ដើម្បីអាចចូលទៅប្រើឧបករណ៍ឬគណនីទាំងនោះ។ ការប្រើលេខសម្ងាត់មានសារៈសំខាន់ណាស់ ដើម្បីបញ្ជាក់អត្តសញ្ញាណ ដែលសូម្បីតែមនុស្សជំនាន់មុនក៏បានប្រើវិធីនេះ មុននឹងអនុញ្ញាតឱ្យជនណាម្នាក់ចូលទៅក្នុងផ្ទះរបស់ពួកគេ។
នាពេលបច្ចុប្បន្នការប្រើលេខសម្ងាត់ដែលពិបាកនឹងស្មានគឺវាមានសារៈសំខាន់ណាស់ដើម្បីការពារគណនី ឬដើម្បីចៀសវាងការចូលលួចទាញយកទិន្នន័យរបស់លោកអ្នក។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់លេខសម្ងាត់នោះ បានជាក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Intel បានកំណត់យកថ្ងៃព្រហស្បតិ៍ដំបូងគេ ក្នុងខែឧសភាគឺជាថ្ងៃលេខសម្ងាត់សម្រាប់ពិភពលោក។
ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖
១- លេខសម្ងាត់ត្រូវមានយ៉ាងតិច ១០ខ្ទង់ (at least 10 digits)
២- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញា លាយគ្នា ឧទាហរណ៍: p@$$GOand$ — “Pass Go and $”
៣- កុំប្រើព័ត៌មានផ្ទាល់ខ្លួនមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរសព្ទ ជាលេខសម្ងាត់ ជាដើម
៤- សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា
៥- ប្រសិនបើលោកអ្នកឱ្យហាងទូរសព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរលេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត
៦- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរសព្ទ
ទ៧-សូមកុំចុចលើតំណរភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អុីមែល ឬសារ ដោយពុំបានស្នើសុំ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ព្រមាន! មុខងារ Night Shift នៅលើស្រ្គីនគ្មានប្រយោជន៍សម្រាប់ដំណេកឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ