សុខភាព
ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន
មានវិធីហាត់ប្រាណជាច្រើន និងកីឡាមួយចំនួន មិនត្រឹមតែជួយសុខភាពឲ្យល្អនោះទេ ថែមទាំងជួយមុខងារខួរក្បាលកាន់តែប្រសើរ ខណៈអ្នកជំនាញជប៉ុន ណែនាំឲ្យស្រីៗចង់បានរាងស្អាតខ្ញង់ សុខភាពផ្លូវចិត្ត ផ្លូវកាយល្អ គួរតែសាកល្បងជាមួយកីឡាវាយសី។
តាមសារព័ត៌មានអង់គ្លេស Daily Mail លទ្ធផលស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យ Tohoku Gakuin ប្រទេសជប៉ុន បានសិក្សាលើយុវវ័យមួយចំនួន ដោយផ្តោតទៅលើសមត្ថភាពចងចាំ ក៏ដូចជាសួរនាំ ក៏ដូចជាអនុញ្ញាតឲ្យលេងកីឡាយើងចូលចិត្ត បានបង្ហាញជាលទ្ធផលថ្មីមួយទៀត ដោយក្រុមយុវវ័យបានជ្រើសរើសប្រភេទកីឡាវាយសី ទទួលពិន្ទុខួរក្បាលផ្នែកចងចាំបានយ៉ាងល្អ នឹងកើនពិន្ទុយ៉ាងរហ័ស។
បើតាម អ្នកស្រាវជ្រាវបានឲ្យដឹងថា ប្រភេទកីឡាវាយសី តម្រូវឲ្យកីឡាករផ្តោតអារម្មណ៍ខ្លាំង ត្រៀមខ្លួន គិត និងបញ្ចេញសកម្មភាពភ្លាមៗ បូកផ្សំទាំងការគ្រប់គ្រងអារម្មណ៍ និងស្មារតី ជាហេតុមួយ ជំរុញឲ្យផ្នែកខួរក្បាល សកម្ម និងធ្វើការ ដូចខួរក្បាលធ្វើលំហាត់ ខណៈពេលកីឡាផ្សេងៗ ដូចជារត់លើម៉ាស៊ីន ជាដើម ទទួលបានផលតិចតួច។
តំណាងសាកលវិទ្យាល័យ Tohoku Gakuin ដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា ដោយសារកីឡាបែបនេះ ទាមទារឲ្យខួរក្បាលធ្វើការ គឺវាជួយដាស់តំបន់ខួរក្បាល មុខងារគិត ឲ្យធ្វើសកម្មភាព ប្រៀបដូចជាដាស់ខួរក្បាលឲ្យហ្វឹកហាត់យ៉ាងសកម្ម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖ មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច