Connect with us

កូវីដ-១៩

អាមេរិក​ជោគជ័យ​ចាក់​វ៉ាក់សាំង​ការពារ​មនុស្ស​ចាស់ ខណៈ​យុវវ័យ​វិញ​កំពុង​រងគ្រោះ​ខ្លាំង​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី

បានផុស

នៅ

អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​និយាយ​ថា ​សញ្ញា​នៃ​ភាព​ជោគជ័យ​របស់​ប្រទេស​ក្នុង​ការ​ការពារ​មនុស្ស​ចាស់​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​កំពុង​ជោគជ័យ ​ខណៈ​ពេល​ដែលមនុស្ស​វ័យក្មេង​និង​វ័យ​កណ្ដាល ​បាន​​​​ឆ្លង​វីរុស​បំប្លែង​ខ្លួនថ្មីនៃរលកទីបួន​ច្រើន​ឡើង​ៗ ​រហូត​ដល់​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់(ICU)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Vishnu Chundi​ អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្លង​និង​ជា​ប្រធាន​ក្រុម​ការងារ​នៃ​​កូវីដ នៅ​សមាគម​វេជ្ជសាស្ត្រ Chicago បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​យើង​កំពុង​មើល​ឃើញ​មនុស្ស​អាយុ ៣០ , ៤០ និង ៥០ ឆ្នាំ​​ជា​យុវជន​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​មនុស្ស​ចាស់ ​ដោយសារ​មួយ​ចំនួន​នៃ​ពួកគេ​គឺ​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ” ។

ការ​គ្រប​ដណ្ដប់​កូវីដ ១៩ ​ក្នុង​ចំណោម​ប្រជាជន​វ័យ​ក្មេង

នៅ​ទូទាំង​ប្រទេស​មនុស្ស​ពេញ​វ័យ​មាន​អាយុ​ក្រោម ៥០ ឆ្នាំ​បច្ចុប្បន្ន​នេះ ​គឺ​ជា​អ្នក​ជំងឺ​កូវីដ​ដែល​ភាគច្រើន​ស្នាក់នៅ​មន្ទីរពេទ្យ​​ ប្រហែល ៣៦%។ ចំណែក​អ្នក​​​មាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ​មាន​ចំនួន​ខ្ពស់​បំផុត​ទី ២ ឬ​ប្រហែល ៣១ ភាគរយដែល​ស្នាក់​ក្នុង​មន្ទីរពេទ្យ​ដូចគ្នា ។ ទន្ទឹម​នឹង​នេះ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងចំណោម​មនុស្ស​អាយុ ៦៥ ឆ្នាំ​ឡើង​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

ប្រហែល ៣២% នៃ​ចំនួន​ប្រជាជន​អាមេរិក​បាន​ទទួល​ថ្នាំ​បង្ការ​ពេញលេញ​ ប៉ុន្តែ​ភាគច្រើន​គឺ​ប្រជាជន​​​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ ​ដែល​ជា​ក្រុម​​ត្រូវ​បាន​ផ្ដល់​អាទិភាព​​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង។

ទោះបី​ជា​ការ​ឆ្លង​ថ្មី​កំពុង​ថយ​ចុះ​ជា​បណ្ដើរៗ​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​ តែ​តំបន់​ខ្លះ​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង “រលក​ទី​បួន” នៃ​ការ​ឆ្លង​វីរុស​​បំប្លែង​ខ្លួន ​ B.1.1.7 ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ចក្រភពអង់គ្លេស នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ។ វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ​មាន​ចន្លោះ​ពី ៤០% ទៅ ៧០% ដែល​មាន​ការ​ចម្លង​រោគ​រាលដាល​ក្នុង​ចំណោម​ប្រជាជន​ក្មេងៗ​ ​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ។ B.1.1.7 មិន​រើសអើង​តាម​អាយុ​ទេ​ ជាពិសេស​ក្រុមមនុស្ស​វ័យក្មេង​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ ។

លោក Judith Malmgren អ្នក​ជំនាញ​ផ្នែក​រោគ​រាតត្បាត​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​មាន​ប្រសាសន៍​ថា“ យើង​កំពុង​ស្ថិតនៅ​លើ​គ្រាប់​បាល់​លេង​ផ្សេងគ្នា​ទាំងស្រុង។ ការ​ឆ្លង​រាលដាល​ក្នុង​ចំណោម​មនុស្ស​​វ័យ​ក្មេង​បង្កើត អាង​ស្តុក​ទឹក​នៃ​ជំងឺ ដែល​ជាយថាហេតុ​រាលដាល​ដល់​សង្គម​ដទៃ​ទៀត​ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​” ។

មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ភាគច្រើន​ មាន​មនុស្ស​​វ័យ​ក្មេង​ដែល​ឆ្លង​កូវីដ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​គ្រូពេទ្យ​ដែល​បាន​ពិពណ៌នា​អំពី​គ្រែ​មន្ទីរពេទ្យ​ពោរពេញ​ទៅ​ដោយ​អ្នកជំងឺ​ក្មេងៗ​និង​កំពុង​ត្រូវ​ការ​មើល​ថែ​ក្នុង​បន្ទប់ ICU ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖១០ យ៉ាង​ត្រូវ​ដឹង​ពី​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​ឆ្លង​ខ្លាំង​ទ្វេដង​របស់​អង់គ្លេស

ចុចអាន​៖គ្រូពេទ្យ​ជំនាញ​ផ្លូវ​ដង្ហើម​ថៃ ពន្យល់​ច្បាស់ៗ​ពី​អាការ​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​អង់គ្លេស ដែល​អ្នក​គួរ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម