Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ខ្យល់បក់ និងរលកបោកខ្លាំងបានកាត់ផ្ដាច់ផ្ទាំងថ្មទម្ងន់ជិត ៥ ម៉ឺនតោនលើកោះមួយនៅប្រទេសថៃ

បានផុស

នៅ

អ្នកទេសចរកំពុងត្រូវបានគេព្រមានឲ្យនៅឆ្ងាយពីផ្ទាំងថ្មមួយនៅកោះ Talu នៃខេត្ត Krabi ប្រទេសថៃ បន្ទាប់ពីវាត្រូវបានកាត់ផ្ដាច់ជាពីរដោយតែខ្យល់បក់ និងរលកបោកខ្លាំង ។

ទន្ទឹមនោះលោក Prayoon Pongpan ប្រធានឧទ្យានជាតិ Hat Noppharat Thara-Mu Ko Phi Phi ក៏បានទៅត្រួតពិនិត្យតំបន់នោះ និងធ្វើការវិភាគពីស្ថានភាពនេះកាលពីថ្ងៃពុធផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍ថា “ផ្ទាំងថ្មដែលដាច់ជាពីរនោះមានទម្ងន់ពី ៣ ម៉ឺនទៅ ៥ ម៉ឺនតោន ហើយការដាច់នេះបានធ្វើឲ្យខូចខាតដល់ផ្កាថ្ម ២០ ភាគរយនៅខាងក្រោមផ្ទៃដី ។ យើងជឿថា ផ្ទាំងថ្មនេះបានដាច់ដោយសារខ្យល់បក់ និងរលកបោកខ្លាំងដែលបណ្ដាលមកពីខ្យល់ព្យុះកាលពីសប្តាហ៍មុន” ។

លោកបានបន្ថែមថា កោះនេះមានស្នាមប្រេះជាច្រើន ខណៈដែលឧទ្យានជាតិនឹងធ្វើការវិភាគដើម្បីទប់ស្កាត់បញ្ហាស្រដៀងគ្នានេះនាពេលអនាគត ។ លោកបានបន្ថែមថា “ភ្ញៀវទេសចរគួរតែនៅឆ្ងាយពីតំបន់នោះ ព្រោះវាមានគ្រោះថ្នាក់ណាស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ FBI និយាយថា អ៊ីរ៉ង់ និងរុស្ស៊ីមានព័ត៌មានអ្នកបោះឆ្នោតអាមេរិក

ចុចអាន ៖ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម