Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ​កម្ពុជា​គ្រោង​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​១០​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍ថា​នៅក្នុង​ឆ្នាំ​២០២១​នេះ​ កម្ពុជា​គ្រោង​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ប្រមាណ​១០​ម៉ឺន​តោន ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ​ដោយ​អាច​ផ្តល់នូវ​ប្រាក់ចំណូល​ប្រមាណ​ជា​១០០​លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធ​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​៨០​តោន ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ព្រឹក​នេះ​លោក​រដ្ឋមន្ត្រី​បាន​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ​២០២២​ខាងមុខ​ការ​នាំ​ចេញទៅ​កាន់​ប្រទេស​ចិន​នឹង​មាន​កើនឡើង​ជាង​នេះ​ដោយសារ​នៅ​ឆ្នាំនេះ​វា​ជិត​ផុត​ដល់​រដូវ​ប្រមូល​ផល​ហើយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា វិស័យ​ផលិតកម្ម​ស្វាយ​ស្រស់​នឹង​ត្រូវ​បាន​លើកកម្ពស់ និង​មានតម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរៗ ជាពិសេស​នឹង​ស្រូបយក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែច្រើន​ផែ​ម​ទៀត។

លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការ​ឲ្យ​បាន​ពេញលេញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើ​យ៉ាង​ណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុង​មាន​ក្នុង​ដៃ​ឲ្យ​បាន ហើយ​ក្រុមហ៊ុន​ម្ចាស់​ចម្ការ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​អនុវត្ត​វិធាន​បច្ចេកទេស លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​ចិន ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​ផលិតផល​ផ្លែស្វាយ​ស្រស់​ប្រកបដោយ​និរន្តរភាព​។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ រដ្ឋាភិបាល​ចិន តាមរយៈ​រដ្ឋបាល​គយ​ចិន បានអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​០៥ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​។

តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​មាន​ចំនួន ១៤​ម៉ឺន​២​ពាន់​តោន កើនឡើង​២៣៩ %, ដំណាប់​ស្វាយ​មាន​ចំនួន​ជាង​៨​ពាន់​តោន កើនឡើង​១៣២% និង​ទឹក​ស៊ី​រ៉ូ​ស្វាយ​ចំនួន​ជាង​២​ម៉ឺន​តោន កើនឡើង ៥១%​។

តាម​ស្ថិតិ​ឆ្នាំ​២០២០ ផ្ទៃ​ដីដុះ​ដំណាំ​ស្វាយ​នៅ​កម្ពុ​ជាមាន​ចំនួន​១៣​ម៉ឺន​ហិកតា ដែល​អាច​មាន​បរិមាណ​ស្វាយ​ស្រស់​ប្រមាណ​ជា​១៣៨ ម៉ឺន​តោន ក្នុង​មួយ​រដូវ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម