កូវីដ-១៩
ទើបតែបារម្ភផ្ទុះខ្លាំង ឥឡូវនេប៉ាល់ចាប់ផ្តើមខ្វះគ្រែ និងអ៊ុកស៊ីសែន
ក្រុមវេជ្ជបណ្ឌិតនៅប្រទេសនេប៉ាល់នៅថ្ងៃសុក្រ ទី៧ ខែឧសភា បានព្រមានពីវិបត្តិធំមួយពីកូវីដ-១៩ ខណៈករណីឆ្លងថ្មីបានជាប់កំណត់ត្រា ហើយមន្ទីរពេទ្យកំពុងខ្វះគ្រែ និងអ៊ុកស៊ីសែន។
នៅថ្ងៃសុក្រម្សិលមិញ ប្រទេសនេប៉ាល់មានករណីឆ្លងកូវីដ-១៩ក្នុងរយៈពេលមួយថ្ងៃខ្ពស់បំផុតបំបែកកំណត់ត្រារបស់ខ្លួន ៩០២៣នាក់ដែលបានបំបែកកំណត់ត្រារបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍មានចំនួន ៨៩៧០នាក់។
ចំពោះករណីស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយគឺជាង៥០នាក់ដែលសរុបអ្នកស្លាប់៣៥៧៩នាក់។ វាជាករណីស្លាប់ច្រើនជាង៥០នាក់ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា និងជាលើកដំបូងដែលមានករណីឆ្លងប្រចាំថ្ងៃលើសពី៩០០០នាក់។
យោងតាមក្រសួងសុខាភិបាលនេប៉ាល់បានបង្ហាញថា អ្នកមានវិជ្ជមាន៩០២៣នាក់ក្នុងចំណោមអ្នកធ្វើតេស្តចំនួន ១៩ ៩៨៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ប្រការនេះមានន័យថា ៤៥%នៃអ្នកធ្វើតេស្តទាំងអស់នោះគឺមានវិជ្ជមានកូវីដ-១៩។
សរុបអ្នកឆ្លងទាំងអស់ទូទាំងប្រទេសនេប៉ាល់រហូតដល់ពេលនេះឈានដល់ ៣៧៧ ៦០៣នាក់។
លោកវេជ្ជបណ្ឌិត Jyotindra Sharma ប្រធានមន្ទីរពេទ្យវេជ្ជសាស្ត្រ និងវះកាត់ជាន់ខ្ពស់នៅទីក្រុង Kathmandu បាននិយាយថា ៖«ឥឡូវនេះអត់មានគ្រែសល់ទេថ្ងៃនេះសម្រាប់មន្ទីរពេទ្យណាដែលព្យាបាលអ្នកជំងឺកូវីដ-១៩។ បើទោះជាមានគ្រែនៅសល់ ក៏គ្មានអ៊ុកស៊ីសែនដែរ ហើយយើងមិនទាន់ឈានដល់វិបត្តិកម្រិតខ្ពស់ផង»។
មន្ទីរពេទ្យដែលជាកន្លែងឈានមុខគេនៅប្រទេសនេប៉ាល់សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រែត្រូវបានដាក់បន្ថែមឡើងចង្អៀតក្នុងអគារ និងផ្ទុកអ្នកជំងឺច្រើន។ គ្រែទាំងអស់ត្រូវបានចាប់យក ហើយជម្រើសតែមួយគត់ដែលអាចទទួលបានគ្រែគឺរង់ចាំតាមលេខរៀង។
លោកវេជ្ជបណ្ឌិត Sharma បាននិយាយថា ៖«នៅក្នុងស្ថានភាពដ៏អាក្រក់ មនុស្សអាចនឹងស្លាប់នៅតាមផ្លូ។ វាមិនអាចបង្កើនសមត្ថភាពដល់មន្ទីរពេទ្យឲ្យបានគ្រប់គ្រាន់ភ្លាមៗទេ»។
មន្ទីរពេទ្យរដ្ឋ Tribhuvan University អ្នកជំងឺកូវីដ-១៩ជាច្រើនកំពុងដេកនៅលើគ្រែដែលដាក់នៅតាមសំយ៉ាបអគារ ឬក្រោមដើមឈើរជាដើមនៅក្នុងបរិវេណមន្ទីរពេទ្យ និងបានដាក់អ៊ុកស៊ីសែន។ ពួកគេចាត់ទុកថា សំណាងហើយ ពីព្រោះមានអ្នកផ្សេងជាច្រើនដែលមិនអាចរកគ្រែបាន និងព្យាយាមទៅរកមន្ទីរពេទ្យផ្សេង។
វេជ្ជបណ្ឌិត Bishal Dhakal ដែលបានកំព្យាបាលអ្នកជំងឺកូវីដ-១៩ចាប់តាំងពីជំងឺនេះផ្ទុះឡើងពីដំបូងបាននិយាយថា ៖«ស្ថិតក្នុងការត្រៀមខ្លួន ត្រៀមធនធាន និងស្ថិតក្រោមសមត្ថភាពដើម្បីទប់ទល់ចំពោះអ្វីដែលអាចកើតឡើង»។
បំរាមត្រូវបានដាក់កាលពីខែមុននៅទីក្រុងធំៗ និងទីប្រជុំជនសំខាន់ៗ ហើយប្រទេសនេប៉ាល់ក្នុងសប្តាហ៍នេះក៏បានផ្អាក់ជើងហោះហើរទាំងអស់ក្នុងស្រុក និងអន្តរជាតិ។
រដ្ឋាភិបាលបានសន្យាជាច្រើនដងហើយថា នឹងបង្កើនចំនួនគ្រែនៅតាមមន្ទីរពេទ្យរដ្ឋនានា និងជំរុញការព្យាបាល និងវិធានការការពារ ប៉ុន្តែត្រូវបានគេមើលឃើញថា មិនមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ទេ។
ប្រទេសនេប៉ាល់បានចាប់ផ្តើមយុទ្ធនាការណ៍ចាក់វ៉ាក់សាំងកាលពីខែមករាដែលជាវ៉ាក់សាំង AstraZeneca ១លានដូសជាជំនួយមកពីប្រទេសឥណ្ឌា ប៉ុន្តែត្រូវបានពន្យារពេលដោយសារឥណ្ឌាផ្អាកការនាំចេញ ពីព្រោះខ្លួនកំពុងរងវិបត្តិនេះធ្ងន់ធ្ងរបំផុត។
ការចាក់វ៉ាក់សាំងបានបន្តដែលជាជំនួយរបស់ប្រទេសចិនចំនួន៨០ម៉ឺនដូស ហើយនេប៉ាល់កំពុងចរចារជាមួយប្រទេសរុស្ស៊ីដើម្បីយកវ៉ាក់សាំង Sputnik V៕
អានបន្ថែម៖ នេប៉ាល់បារម្ភផ្ទុះកូវីដអាក្រក់ដូចឥណ្ឌា ខណៈមេដឹកនាំប្រើវិធីព្យាបាលហួសចិត្ត
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP & The Nepal Post
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ