Connect with us

កូវីដ-១៩

អគ្គិសនី និង​រដ្ឋាករទឹក សូមរក​ដំណោះស្រាយ អនុគ្រោះ​​​ជួយ​កម្មករ​ក្នុង​គ្រាលំបាក

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បានទទូចដល់​អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុគ្រោះ​ការ​យកថ្លៃសេវា​ទឹក​ភ្លើង​ពីបងប្អូនកម្មករ-កម្មការិនី ដែល​កំពុង​ជួប​ការ​លំបាក​ក្នុងតំបន់បិទខ្ទប់។

សម្តេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​​ក្នុង​សារ​សំឡេង​នៅព្រឹកនេះ​ថា សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​រដ្ឋាការ​ទឹក​ស្វ័យត​ភ្នំពេញ ​ផ្តោត​យកចិត្ត​ទុក​ដាក់​​លើ​បងប្អូន​​កម្មករ​ដែលមាន​ផ្ទះជួលជាមុន ក្នុងការ​រកដំណោះស្រាយ​ណាមួយ​​អនុគ្រោះ​ការ​យក​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ដើម្បី​រួម​ចំណែក​​ជួយ​បងប្អូន​កម្មករ​ដែល​ជួប​ការ​លំបាក បាត់ចំណូល​ក្នុង​ពេលបិទខ្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែ​ង​បញ្ជាក់ថា វិធានការ​នេះមិន​រាលដាលដល់​ម្ចាស់ផ្ទះដែល​មានលទ្ធភាព​ មាន​ម៉ាស៊ីនត្រជាក់​ មានការ​ហូបចុក​គ្រប់គ្រាន់ ទាមទារ​ការអនុគ្រោះ​ថ្លៃទឹក​ថ្លៃ​ភ្លើង​នោះទេ។

សម្តេច​ថា៖ “ម៉ោងនេះ​មិនមែន​ជា​ពេល​ទាមទារ​សមភាព សមធម៌​នោះទេគឺគ្រប់គ្នា​ត្រួវ​រួម​គ្នា​ ជួយ​គ្នា​ឆ្លង​កាត់​ការ​លំបាកនេះទាំងអស់​គ្នា”។

ដោយឡែកលើ​ការ​យកថ្លៃ​ផ្ទះ​​ជួលរបស់​បងប្អូនកម្មករ​វិញ សម្តេចតេជោក៏​ស្នើ​សុំ​​យោគយល់។ សម្តេច​ថ្លែង​ថា ក្នុង​​រយៈ​ពេល​កន្លង​ទៅ​នេះ មាន​ម្ចាស់​ផ្ទះ​មួយ​ចំនួន​សម្រេច​មិន​យក​ប្រាក់​ឈ្នួល​កម្មករ​ឬ​បញ្ចុះ​ថ្លៃ។ យ៉ាងណាមិញ នៅ​សេសសល់​បង​ប្អូន​មួយ​ចំនួន​ខ្វះ​ការ​យោគយល់។ ប្រមុខ​រដ្ឋាភិបាល​ស្នើ​សុំ​ផ្អាក​បណ្តោះ​អាស្ន​ការ​យក​ប្រាក់​ឈ្នួលពី​កម្មករ​កម្មការនី​។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ឈ្នួល​ទាំង​ឡាយ​ផ្អាក​យក​ថ្លៃឈ្នួល ឬ​​បញ្ចុះថ្លៃ​ប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ហើយប្រសិនបើម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ ខែ ២ ខែ ឬ៣ ខែ ក៏សូមធ្វើការលើកលែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម