ព័ត៌មានជាតិ
បញ្ចប់តំណែងមន្រ្តីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការម្នាក់នៅក្រសួងការងារ
ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការម្នាក់នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្តម វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនដល់មួយខែផងដែលមន្រ្តីរូបនេះ ត្រូវបានតែងតាំងទទួលបន្ទុកការងារជាអនុរដ្ឋលេខាធិការនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គួរបញ្ជាក់ថា ឯកឧត្តម វ៉េង ហៀង ស្ថិតក្នុងចំណោមមន្រ្តីជាន់ខ្ពស់ចំនួន ០៧ រូប ដែលសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ ការបញ្ចប់មុខតំណែងយ៉ាងតក់ក្រហល់នេះ ក្រោយពេលមានការបែកធ្លាយសារសំឡេងដែលលោកបានលើកឡើងថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួច បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។
ក្រោយព័ត៌មាននេះបែកធ្លាយត្រូវបានអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ចេញមកបដិសេធជាការមូលបង្កាច់ ដែលអាចបង្កើតការយល់ច្រឡំដល់មហាជន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា