កូវីដ-១៩
បំបែកកំណត់ត្រាទៀតហើយ! ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ ដល់ទៅជាង៤,០០០នាក់
នៅថ្ងៃសៅរ៍ទី៨ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ជាង ៤,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។
ចំនួនអ្នកស្លាប់ថ្មី ៤,១៨៧នាក់ បាននាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២៣៨,២៧០នាក់ គិតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ការឆ្លងថ្មីចំនួន ៤០១,០៧៨ករណីទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ជិត ២១.៩លានករណី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានសម្តែងការសង្ស័យអំពីចំនួនអ្នកស្លាប់ផ្លូវការ ហើយពួកគេនិយាយថា ប្រទេសឥណ្ឌាមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ រហូតដល់ចុងខែឧសភាឯណោះ។
ថ្មីបើស្ថានភាពនៅតាមទីក្រុងធំៗដូចជា ញូវដែលីនិងមុមបៃ បច្ចុប្បន្ន ហាក់ដូចជាថមថយបន្តិចដោយសារតែការបញ្ជូនអុកស៊ីសែនបន្ថែមនិងគ្រែមន្ទីរពេទ្យថ្មីៗទៅទីនោះក៏ដោយ ឥឡូវនេះជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងលឿននៅក្នុងរដ្ឋនិងតំបន់ជនបទ។
រដ្ឋ Karnataka បានដាក់ចេញនូវវិធានការបិទរយៈពេលពីរសប្តាហ៍នៅទូទាំងរដ្ឋ ចាប់ពីថ្ងៃចន្ទទៅ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុសនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់