កូវីដ-១៩
ការស្លាប់ស្ត្រីលក់សាច់គោនៅផ្សារចាម គ្រូពេទ្យបញ្ជាក់ច្បាស់ តែគ្រួសារអ្នកជំងឺមិនជឿកើតជំងឺកូវីដ
ភ្នំពេញ៖ ដើម្បីចង់ដឹងពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរឥស្លាមមុខរបរលក់សាច់គោ នៅផ្សារចាមដោយសារជំងឺកូវីដ១៩គឺកម្ពុជាថ្មីសូមធ្វើការចុះដោយលំអិតដូចតទៅ។
យោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រាបានឲ្យដឹងថា ធាតុពិតសពស្ត្រីដែលជាអ្នកលក់សាច់គោនៅផ្សារចាមព្រែកប្រានេះ គឺតាំងពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៧ខែឧសភា ស្ថិតក្នុងផ្ទះជនរងគ្រោះផ្ទាល់និងជាកន្លែងលក់សាច់គោ ផ្ទះលេខ៥០៦ផ្លូវលេខ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញមកម្ល៉េះ។

លោកចៅរងទី២បន្តថា បន្ទាប់ពីស្រ្តី មុីត សៃម៉ាស់ អាយុ៥៣ឆ្នាំ បានទទួលមរណះភាពមកនោះគឺក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកសំណាករបស់សព គឺមានវីជ្ជមានកូវីដ១៩ ដែលលទ្ធផលធ្វើតេស្តបន្ទាន់រយះពេល១៥នាទីនោះ។ អ្វីដែលគ្រូពេទ្យមានការយឺតយ៉ាវ ក្នុងការដឹកសពយកទៅបញ្ចុះតាមជំនាញរបស់ ក្រសួងសុខាភិបាលនោះ គឺក្រុមគ្រួសារសពមិនជឿនៅការធ្វើតេស្តរបស់គ្រូពេទ្យ ព្រោះស្ត្រីរងគ្រោះពុំមានអាការះឈឺអ្វីសោះ។ ក្នុងនោះដូចជាជំងឺផ្តាសាយ គ្រុនក្តៅ ហៀសំបោអ្វីបន្តិចសោះ។ ដោយពុំអស់ចិត្តពីការធ្វើតេស្តនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់សពទៅធ្វើការពិសោធដល់មន្ទីរពិសោធន៍(ប៉ាស្ទឺរ)នាទីក្រុងភ្នំពេញ រហូតដល់វេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃទី៧ខែឧសភាដដែល ទើបលទ្ធផលចេញមកគឺសពស្ត្រីខាងលើមានវីជ្ជមានកូវីដ១៩ពិតប្រាកដមែន។

លោក យូសុះ អាប់ឌុលឡោះ បានបន្តថា តាមការរៀបរាប់ពីក្រុមគ្រួសារសព គឺស្ត្រីរងគ្រោះពុំមានកើតរោគផ្តាសសាយអ្វីបន្តិចសោះហេតុអ្វីបាន មានជំងឺកូវីដ១៩នេះទៅកើត។ រាល់ថ្ងៃស្ត្រីរងគ្រោះអង្គុយលក់សាច់គោនៅមុខផ្ទះក្នុងផ្សារចាមព្រែកប្រា មិនដែលខកខានឡើយ។ គ្រួសារសពបានប្រាប់គ្រូពេទ្យដោយភ័យខ្លាចថា បើស្ត្រីរងគ្រោះមានវីជ្ជមានកូវីដ១៩មែននោះគឺក្នុងគ្រួសាររបស់គាត់ចំនួន១០នាក់ មិនអាចគេចផុតពីការឆ្លងឡើយព្រោះពួកគាត់ហូបបាយនិងអង្គុយលក់ដូរជុំគ្នារាល់ថ្ងៃ ដែលជាទំលាប់មកហើយ។
លោកចៅរងទី២សង្កាត់ព្រែកប្រាបានបញ្ជាក់ថា តាមការបញ្ជាក់ពីលោកគ្រូពេទ្យគឺនៅវេលាម៉ោង៤រសៀលថ្ងៃទី៨ខែឧសភានេះគ្រូពេទ្យ នឹងចុះមកយកសំណាកដល់ក្រុមគ្រួសារសព ដែលមានសមាជិកដល់ទៅ១០នាក់ឯណោះ។ ហើយក៏ពុំដឹងថាមានមនុស្សប៉ុន្មាននាក់ទៀត ដែលផ្ទុកជំងឺកូវីដ១៩នេះ ដោយរងចាំមើលលទ្ធផលក្រោយការធ្វើតេស្ត។
ក្នុងនោះអ្នកពាក់ពន្ធ័អាចមានច្រើនណាស់ ពិសេសម៉ូយសំខាន់ៗដែលមកទទួល និងទិញសាច់គោយកទៅលក់បន្តនិងយកទៅធ្វើម្ហូប។ ម្យ៉ាងទៀតផ្ទះស្ត្រីខាងលើគឺជាអ្នកកាប់សត្វគោលក់បោះដុំនឹងលក់រាយ។
បើតាមគ្រូពេទ្យអះអាងថាសពស្ត្រីឈ្មោះ មុីត សៃម៉ាស់ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបញ្ចុះនៅខេត្តកំពង់ស្ពឺតាមប្រពៃណីខ្មែរឥស្លាម ដោយពុំអនុញាតិឲ្យក្រុមគ្រួសាររួមដំណើរហែហមសពឡើយព្រោះខ្លាចឆ្លងជំងឺដ៏សាហាវនេះ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត