Connect with us

កូវីដ-១៩

ក្តីសង្ឃឹម! ទីបំផុត ឥណ្ឌា អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ ព្យាបាលជំងឺកូវីដ-១៩ហើយ

បានផុស

នៅ

ថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៏ការពារជាតិ (DRDO) ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ប្រទេសឥណ្ឌា។

ការអនុម័តនេះបានធ្វើឡើង ស្របពេលប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ-១៩រលកទី២ដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

មន្ទីរពិសោធន៍ DRDO និងក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានមូលដ្ឋាននៅទីក្រុង Hyderabad បានផលិតថ្នាំព្យាបាលកូវីដនេះ ដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG)។

ស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានបើកភ្លើងខៀវចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញថា ម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ បានជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។

នៅថ្ងៃសៅរ៍ទី៨ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ជាង ៤,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។

ចំនួនអ្នកស្លាប់ថ្មី ៤,១៨៧នាក់ បាននាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២៣៨,២៧០នាក់ គិតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ការឆ្លងថ្មីចំនួន ៤០១,០៧៨ករណីទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ជិត ២១.៩លានករណី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានសម្តែងការសង្ស័យអំពីចំនួនអ្នកស្លាប់ផ្លូវការ ហើយពួកគេនិយាយថា ប្រទេសឥណ្ឌាមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ រហូតដល់ចុងខែឧសភាឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ លោក Putin អះអាងថា វ៉ាក់សាំងរុស្ស៊ី អាចទុកចិត្តបានដូចជាកាំភ្លើង AK របស់សូវៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ១០ នាទីutes មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ២៤ នាទីutes មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម