Connect with us

សុខភាព

តើ​លោកអ្នក​ត្រូវ​ដឹង​អ្វីខ្លះ ក្នុង​ការ​ងូតទឹក​ឲ្យ​ទារក

បានផុស

នៅ

បន្ទាប់ពី​សម្រាល​បុត្រ​រួច ការ​ងូតទឹក​ឲ្យ​ទារក​នឹង​ប្រព្រឹត្តទៅ​ជាប្រចាំ​ជា​រៀងរាល់ថ្ងៃ​។ ដូចនេះ​អ្នក​ម្ដាយ ឬ​សមាជិក​គ្រួសារ​គួរ​យល់ដឹង​អំពី​វិធីសាស្ត្រ​ខ្លះៗ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​ជា​អត្ថ​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​។ លោកអ្នក​អាច​ត្រៀមលក្ខណៈ និង​អនុវត្ត​ដោយ​ខ្លួនឯង​តាម​លំដាប់​និង​ដំណាក់កាល​ដូច​ខាងក្រោម​ ៖

១) ការ​ត្រៀម​លក្ខណៈ​ទុកជាមុន​ ៖
ក​) សុវត្ថិភាព​
– ផ្លូវកាយ​(​ទារក​មិន​ត្រូវ​នៅ​ម្នាក់ឯង​)
– ផ្លូវចិត្ត​(​មនុស្ស​ចាស់​មាន​ទំនាក់ទំនង​ជាមួយ​ទារក​)

ខ​) ផាសុកភាព​ និង​ភាព​សុខ​ស្រួល​
– កាយវិការ​ថ្នមៗ និយាយ​លេង​ជាមួយ​ទារក​
– ប្រុងប្រយ័ត្ន​ពេលណា​ដែល​មាន​ភាព​ត្រជាក់​

គ​) ការ​រៀបចំៈ​
– សម្ភារៈ​គ្រប់គ្រាន់ និង​នៅ​ទំនេរ​
– ការ​គោរព​អនាម័យ​
– កាយវិការ សកម្មភាព​សម​ហេតុសមផល​

ឃ​) ការថែទាំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ហ្មត់ចត់​

២) ការអនុវត្ត​ ៖
ក​) មុន​ធ្វើការ​ថែទាំ​
– គ្រប់​សម្ភារៈ​ទាំងអស់​ត្រូវ​បាន​រៀបចំ​ក្នុង​បន្ទប់​ដែល​ត្រូវ​ងូតទឹក (​កា​ធុន​ងូតទឹក ទែរម៉ូមែត្រ​កម្ដៅ​វាស់​ទឹក​ និង​ទារក កន្សែង សំលៀកបំពាក់ កន្ទប​របស់​ទារក កុំ​ប្រេ​ស សំឡី ធុងសំរាម​នៅ​ជិត​)
– សម្ភារៈ និង​កន្លែង​ងូត​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ​
– សីតុណ្ហភាព​ទឹក ​ត្រូវ​បាន​ត្រួតពិនិត្យ (​បើ​គ្មាន​ទែរម៉ូមែត្រ​សម្រាប់​វាស់ ត្រូវ​យក​សីតុណ្ហភាព​ជា​មួយ​ផ្នែក​ខាងក្នុង​ នៃ​ដើមដៃ​)
– បញ្ចូល​ទឹក​នូវ ៣៨ អង្សា​សេ (​បើ​ចាំបាច់​ត្រួតពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់​)
– ប្រុងប្រយ័ត្ន​ចំពោះ​គុណភាព និង​សីតុណ្ហភាព ​នៃ​ទឹក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ​) នៅ​ពេល​ងូតទឹក​:
– លាងដៃ​មុន​ការ​ចាប់ផ្តើម​ថែទាំ​
– ចៀសវាង​ការ​ធ្វើ​ឲ្យ​ទារក​រងា (​ទារក​នៅ​ស្រាត​រយៈពេល​ខ្លី​បំផុត​)
– លើកដាក់​ទារក​ជាមួយ​កាយវិការ​ៗ​ថ្នម និង​និយាយ​ជាមួយ​ទារក​
– ដក​កន្ទប​សំអាត​កន្លែង​គូថ​បើ​សិន​មាន​លាមក​។ លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អ៊ី​ដ្រូ​អាល់កុល​លី​ក​
– លាង​សំអាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សមស្រប​បើ​ចាំបាច់​
– ជូត​សំអាត​តាម​លំដាប់​ដូចនេះ ផ្នត់ ក ក្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ​(​ខាងលើ​និង​ក្រោម​) ផ្នែក​ខាង​ក្រៅ​ នៃ​ប្រដាប់​ភេទ (​ទៅ​ពីក្រោម​ពោះ​ដល់​រន្ធ​គូថ​) និង​គូថ​
– ចាប់​ទប់​ទារក​ក្រោម​ក្លៀក​ឲ្យ​បាន​ល្អ​ ពេល​ងូតទឹក​
– សំងួត​ឲ្យ​បាន​ល្អ​ដោយ​ផ្តិត​ថើៗ ជាពិសេស​កន្លែង​ផ្នត់​
– ជូត​សំអាត​មុខ (​ប្រយ័ត្ន ត្រចៀក និង​ភ្នែក​)
– ធ្វើការ​ថែទាំ​សំអាត​ផ្ចិត​
– ពាក់​កន្ទប​ថ្មី​ស្អាត​
– ពាក់​សំលៀកបំពាក់​ផ្នែក​ខាងលើ ​នៃ​ទារក​
– បិទ​កន្ទប និង​បញ្ចប់​ការ​ពាក់​សំលៀកបំពាក់​របស់​ទារ​ក​
– លាង​សំអាត​ដៃ​ដោយ​សាប៊ូ ឬ​ទឹក​អ៊ី​ដ្រូ​អាល់កុល​លី​ក (Solution Hydro Alcoolique)

ឃ​) ក្រោយពេល​ងូតទឹក​
– ដាក់​ទារក​ក្នុង​កន្លែង​សមរម្យ និង​គ្រប​កម្រាល​ស្អាត​
– ជូត​សម្អាត​សម្ភារៈ និង​ទីតាំង​ងូតទឹក​
– រៀប​ទុកដាក់​សម្ភារៈ​
– លាង​សំអាត​ដៃ​

ក្រុម​គ្រូពេទ្យ​ឯកទេស​សម្ភព និង​ឆ្មប​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​ស្វាគមន៍ និង​ផ្ដល់​ព័ត៌មាន​ព្រមទាំង​ចំណេះដឹង​ទូទៅ​ជូន​អ្នក​ម្ដាយ​គ្រប់រូប ក្នុង​ការ​ពិនិត្យ​ថែទាំ​មុន និង​ក្រោយ​ការ​សម្រាល​៕

អត្ថបទ ៖ ​រ​ស្មី​

ចុចអាន៖កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព

ចុចអាន៖ស្វែងយល់​អំពី​ជំងឺ​ឫសដូងបាត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម