Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ!! ​ រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស​កម្មករ សិស្ស និស្សិត ដែល​ស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់៣ខែ

បានផុស

នៅ

ភ្នំពេញ ៖ កម្មករ​និងសិស្សនិស្សិត ដែលស្នាក់​នៅ​ផ្ទះ​ជួល ក្នុង​តំបន់​ក្រហម​កំពុង​បិទ​ខ្ទប់នៃរាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវ​បានរដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ​ នេះ​បើតាម​លោក​ ស៊ឹម ស៊ីថា អគ្គ​នាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ប្រកាសនាយប់​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។

ការ​សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់ទឹក​រយៈ​ពេល​៣ខែនេះ តប​តាមការអំពាវនាវ របស់សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅ​ព្រឹក​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេច​តេជោ បាន​ឲ្យ​រដ្ឋាករ​ទឹកក្រុង​ភ្នំពេញ ពិនិត្យ​មើល​លទ្ធភាព​ផ្តល់​ការ​អនុគ្រោះ​ថ្លៃ​ទឹក សម្រាប់កម្មករកម្មការិនី នៅ​ក្នុង​តំបន់​បិទ​ខ្ទប់នោះ, រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ពីកម្មករ កម្មការិនី និង​សិស្សនិស្សិត ដែល​ស្នាក់​នៅ​ផ្ទះជួល ក្នុង​តំបន់ក្រហមកំពុងបិទខ្ទប់ នៃ​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក​អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា «យោង​តាម​ការ​អំពាវ​នាវ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹង​ចូល​រួម​សម្រួល​បន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់​កម្មករ សិស្ស និស្សិត ដែល​ស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។

លោក​អគ្គនាយកបញ្ជាក់​ថា តាម​ការ​វាយតម្លៃ ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្សនិស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ៨៧០ផ្ទះជួល។

លោក​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​បង់ប្រាក់ថ្លៃប្រើប្រាស់ជំនួសនេះ ទទួល​បាន​តែ​ផ្ទះ​ជួល​ឲ្យកម្មករ ក្នុង​តំបន់​ក្រហម កំពុង​បិទ​ខ្ទប់តែ​ប៉ុណ្ណោះ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម