សុខភាព
ប្រយ័ត្ន! សត្វចិញ្ចឹមអាចចម្លងរោគកាចសាហាវទាំងនេះ
គ្រាន់គិតដល់សត្វចិញ្ចឹមភ្លាម គ្នាយើងប្រាកដជាស្រមៃដល់ឆ្កែ ឬឆ្មារបស់យើងកំពុងរង់ចាំនៅផ្ទះមិនខាន មនោសញ្ចេតនាពិតជាជ្រាលជ្រៅហើយ ពិសេសភាពស្មោះត្រង់របស់ពួកវា។ ប៉ុន្តែស្រលាញ់ក៏ស្រលាញ់ចុះ គួរចេះការពារខ្លួនផង ពិសេសបើមានអាអូនតូចៗ អាចឆ្លងរោគកាចសាហាវពីសត្វចិញ្ចឹមទាំងនោះគ្រប់ពេល។
ជំងឺសត្វចិញ្ចឹមអាចចម្លងដល់យើង ត្រូវឲ្យឈ្មោះជាភាសាបច្ចេកទេស Zoonotic illness សំដៅលើជំងឺគ្រប់យ៉ាង ចម្លងពីសត្វមកលើមនុស្ស។ “Hello គ្រូពេទ្យ” នឹងលើកយកជំងឺឧស្សាហ៍ជួបប្រទះមួយចំនួនមកបបង្ហាញគ្នាយើងបានដឹង ដើម្បីការពារខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/a4037edfcf6d313e.jpg)
១– ជំងឺឆ្កែឆ្តួត
ជំងឺឆ្កែឆ្កួត បង្ករោគដោយវីរុសរាតត្បាតតាមរយៈការខាំ ឬខ្វាចក្រញៅ។ មេរោគនឹងទៅវាយប្រហារប្រព័ន្ធប្រសាទ អាចបណ្តាលឲ្យស្លាប់ សឹងគ្រប់ករណីទាំងអស់។ រោគសញ្ញាដំបូងនៃជំងឺឆ្កែឆ្កួត គឺគ្រុនក្តៅ ឬឈឺក្បាល ហើយអាចកាន់វិវត្តតែខ្លាំងឡើងយ៉ាងរហ័ស ទៅជាប្រកាច់ ងងុយ និងឡេះឡះនៅមិនសុខ។
ជំងឺឆ្កែឆ្កួត មិនសំដៅលើការឆ្លងពីសត្វឆ្កែតែមួយនោះទេ នៅអាចមានសត្វផ្សេងទៀតកើតជំងឺនេះ និងអាចឆ្លងមកលើមនុស្សយើង មានដូចជា ស្វា ជ្រូក គោ ឆ្មា និងសត្វមួយចំនួនទៀត ហើយជាទូទៅ រោគសញ្ញតែងលេចឡើងអំឡុង ១-៣ ខែក្រោយត្រូវឆ្កែ ឬសត្វមានឆ្លងមេរោគខាំ ឬក្រញៅ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បោះពុម្ភដោយអង្គការ Sipar ចេញផ្សាយអំឡុងខែកញ្ញា ឆ្នាំ២០១៧ ក្នុងមួយឆ្នាំៗ ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៨០០នាក់ ស្លាប់ដោយសារជំងឺឆ្កែឆ្កួត រាប់បញ្ចូលទាំងកុមារ និងមនុស្សពេញវ័យ។
២– ជំងឺ Toxoplasmosis
ជំងឺ Toxoplasmosis បង្កឡើងដោយប៉ារ៉ាស៊ីតមួយប្រភេទ ឈ្មោះ Toxoplasma gondii។ ស្ថានភាពនេះ ពេលខ្លះអាចនឹងបង្កឲ្យមានរោគសញ្ញាដូចគ្រុនផ្តាសាយ។
Toxoplasmosis ឆ្លងក្នុងអំឡុងពេលមានគភ៌ អាចនឹងនាំឲ្យរលូតកូន ឬភាពខូចទ្រង់ទ្រាយកូនពីកំណើត និងធ្ងន់ធ្ងរថែមទៀតផង។ គ្នាយើងជារឿយៗ ឆ្លងជំងឺ Toxoplasmosis ពីការញ៉ាំសាច់ ចម្អិនមិនឆ្អិនល្អ ឬការប៉ះពាល់ជាមួយលាមកសត្វ។ ជាញឹកញាប់ មនុស្សភាគច្រើនឆ្លងជំងឺនេះ ពីលាមកឆ្មា ដែលមានប្រឡាក់ប្រឡូកដោយមេរោគ។ ដើម្បីការពារពីករណីឆ្លងជំងឺនេះ ត្រូវផ្លាស់ប្តូរប្រអប់ដាក់លាមកឆ្មារាល់ថ្ងៃ ឬសម្អាតកន្លែងមានដែលឆ្មាជុះឲ្យត្រឹមត្រូវ បែបនេះលាមកមិនប្រែក្លាយជាបង្ករោគបានឡើង។
៣– ជំងឺបណ្តាលមកពីឆ្មាក្រញៅ (Bartonellosis)
ជំងឺ Bartonellosis ចម្លងក្រោយត្រូវសត្វឆ្មាក្រញៅ (ឆ្មាមានផ្ទុកមេរោគបង្កដោយពពួកចៃឆ្មា)។ គ្នាយើងអាចនឹងរងបង្ករោគគ្រប់ពេល ប្រសិនសត្វឆ្មាមានជំងឺនេះក្រញៅ ឬខាំ។ ករណីស្រាលៗ ជំងឺ Bartonellosis អាចធ្វើឲ្យយើងលេចចេញរោគសញ្ញាដូចគ្រុនផ្តាសាយ តែស្ថានភាពអាចវិវត្តទៅជាជាធ្ងន់ធ្ងរផងដែរ ឈានដល់ខូចប្រឹសបេះដូងតែម្តង។
៤– ព្រូនទំពក់ និងព្រូនមូល
ព្រូនទំពក់ និងព្រូនមូល ត្រូវបានរកឃើញញឹកញាប់នៅក្នុងសត្វឆ្កែ និងឆ្មា។ ពងព្រូននៅក្នុងលាមកសត្វចិញ្ចឹម អាចផ្ទេរទៅកាន់កន្លែងដទៃទៀតបាន អាចធ្វើឲ្យប្រឡាក់ប្រឡូកជាប់ជាមួយអាហារ។ បើយើងញ៉ាំអាហារកខ្វក់ទាំងនោះ ពងព្រូននោះនឹងញាស់នៅក្នុងពោះវៀនតូច បន្ទាប់មកផ្លាស់ទីទៅកាន់សរីរាង្គដទៃផ្សេងទៀត។
ករណីផ្សេងទៀត ពងព្រូនអាចឆ្លងចូលតាមស្បែកមានដាច់រហែក ហើយដោយសារព្រូនអស់ទាំងនេះបានកើត និងរស់នៅក្នុងសត្វឆ្កែ ឆ្មា ពួកវាក៏អាចចូលនៅក្នុងរាងកាយមនុស្សបានដូចគ្នា បង្កឲ្យមានស្ថានភាពជំងឺមួយ គេហៅថាជំងឺកូនព្រូនចូលលុកលុយសរីរាង្គខាងក្នុង។
ព្រូនទាំងនោះ អាចចូលក្នុងភ្នែកបណ្តាលឲ្យមានការរលាក និងខ្វាក់ភ្នែកតែម្តង។ កូនព្រូន អាចចូលក្នុងថ្លើមបណ្តាលឲ្យ គ្រុនរងា គ្រុនក្តៅ អស់កម្លាំង និងកើនចំនួនគ្រាប់ឈាមសផងដែរ។
៥– ជំងឺមិនអាចឆ្លងពីសត្វចិញ្ចឹម
មានជំងឺជាច្រើនដែលសត្វចិញ្ចឹមអាចឆ្លងបាន (ឆ្លងពីសត្វទៅសត្វ) ហើយស្រដៀងទៅនឹងជំងឺរបស់មនុស្ស ជាហេតុធ្វើឲ្យយើងកាន់តែបារម្ភខ្លាំង ដោយជំងឺទាំងនោះមានដូចជា៖
– មហារីកគ្រាប់ឈាមសរបស់ឆ្មា
– ផ្តាសាយធំរបស់ឆ្កែ
– រើមលើឆ្មា។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Cat-Disease.jpg)
បើទោះជំងឺខាងលើ អាចស្តាប់ទៅស្រដៀងខ្លាំងទៅនឹងជំងឺមនុស្សក្ដី ប៉ុន្តែកុំបារម្ភអី ព្រោះជំងឺនេះមិនអាចចម្លងពីសត្វចិញ្ចឹម មកលើមនុស្សបានឡើយ៕
អត្ថបទផ្ដលដោយ៖Hello Krupet
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?