សុខភាព
ចំណុចគ្រប់គ្នាគួរដឹង ទាក់ទងនឹងការធ្វើតេស្តអាឡ័កស៊ី
គ្នាយើងប្រហែលជាសុទ្ធតែធ្លាប់ឮពីអាការៈម្យ៉ាងដែលគេហៅថា អាឡ័កស៊ី? តើអាការៈនេះយ៉ាងម៉េចទៅវិញ? តាមពិតទៅអាឡ័កស៊ីគឺជាការឆាប់មានប្រតិកម្មខ្ពស់របស់ប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងសារធាតុដែលចូលក្នុងឬប៉ះពាល់ផ្ទាល់ជាមួយរាងកាយរបស់យើង។ របស់ដែលអាចធ្វើឲ្យយើងមានប្រតិកម្មអាឡ័កស៊ីមានដូចជាចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬពិសឃ្មុំ ជាដើម។ អាលែកហ្ស៊ែនដែលជាសារធាតុបង្កឲ្យមានប្រតិកម្មអាឡ័កស៊ី អាចរកឃើញក្នុងចំណីអាហារ ភេសជ្ជៈ និងបរិស្ថានផងដែរ។ ប្រសិនបើគ្រូពេទ្យគិតថាយើងអាចមានប្រតិកម្មអាឡ័កស៊ី គ្រូពេទ្យនឹងតម្រូវឲ្យយើងធ្វើតេស្តអាឡ័កស៊ី។ នៅក្នុងអត្ថបទនេះយើងនឹងស្វែងរកចម្ងល់ដែលទាក់ទងនឹងការធ្វើតេស្តអាឡ័កស៊ីនេះ។
តើការប្រតិកម្មអាលែកហ្ស៊ីមានប៉ុន្មានប្រភេទ?
ប្រតិកម្មអាឡ័កស៊ីចែកចេញជា៣ប្រភេទធំៗ៖
- អាឡ័កស៊ីដោយការស្រូបដង្ហើម៖ គឺជាប្រភេទអាឡ័កស៊ីដែលនិយមកើតជាងគេ។ មានមនុស្សជាច្រើនបានរងគ្រោះដោយសារអាឡ័កស៊ីប្រភេទនេះ។ រោគសញ្ញារបស់អាឡ័កស៊ីប្រភេទនេះគឺលេចឡើងតែក្នុងរដូវខ្លះតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ លម្អងផ្កា ផ្កាស្មៅ និងមេរោគផ្សិតគឺជាធាតុបង្កទាំង៣ដែលមានលំដាប់ខ្ពស់ជាងគេធ្វើឲ្យមានអាឡ័កស៊ីតាមរដូវកាលនេះ ហើយលម្អងផ្កាគឺជាធាតុបង្កអាឡ័កស៊ីខ្លាំងជាងគេ។
- អាឡ័កស៊ីដោយការញ៉ាំ៖ គឺជាប្រតិកម្មអាឡ័កស៊ីដោយសារចំណីអាហារ។ អាឡ័កស៊ីទាំងនេះច្រើនបង្កដោយទឹកដោះគោ សណ្ដែកដី ស៊ុត និងផ្លែឈើ។
- អាឡ័កស៊ីដោយការប៉ះពាល់៖ អាឡ័កស៊ីនេះច្រើនកើតឡើងនៅពេលដែលធាតុបង្កប៉ះស្បែកមនុស្សយើង។
តើផ្នែកណាមួយនៃរាងកាយអាចនឹងរងគ្រោះដោយសារអាឡ័កស៊ី?
ចំណុចនេះគឺអាស្រ័យទៅនឹងប្រភេទនៃធាតុបង្ក និងកន្លែងដែលធាតុបង្កចូលក្នុងរាងកាយ។ យើងអាចមានរោគសញ្ញាផ្សេងៗគ្នា។
ច្រមុះ ភ្នែក និងបំពង់ក
យើងនឹងមានរោគសញ្ញាអស់ទាំងនេះ ដូចជាកណ្ដាស់ ហៀរសំបោរ ហូរទឹកភ្នែក រមាស់ភ្នែក និងឈឺបំពង់កនៅពេលដែលធាតុបង្កដូចជាលម្អងផ្កា ជាដើមត្រូវបានស្រូបចូលក្នុងរាងកាយ។
សួត និងទ្រូង
ជំងឺហឺតគឺជាជំងឺដែលរលាករ៉ាំរ៉ៃអាចបង្កឲ្យទងសួតហើម និងរួមតូច។ ការរើឡើងនូវជំងឺហឺតអាចបង្កដោយកត្តាជាច្រើន។ ជំងឺនេះរួមបញ្ចូលដូចជាការរលាកផ្លូវដង្ហើម ប្រើថ្នាំមួយចំនួន និងធាតុបង្កផ្សេងទៀតដូចជាសត្វល្អិតក្នុងធូលី ឬផ្សែងម៉ាស៊ូតព្រមទាំងខ្យល់ត្រជាក់ ឬអារម្មណ៍មិននឹងនរ។
ក្រពះនិងពោះវៀន
រោគសញ្ញាធ្ងន់ធ្ងរភាគច្រើននៃអាឡ័កស៊ីដោយការស្រូបដង្ហើមអាចបង្កគ្រោះថ្នាក់ដល់ក្រពះ និងពោះវៀនរបស់យើងដូចជារមួលពោះ ក្អួតនិងរាករូស។
ស្បែក
រោគសញ្ញាខ្លះនៃប្រតិកម្មអាឡ័កស៊ីដោយការប៉ះរួមមានស្បែកឡើងក្រហម រមាស់ហើម និងដាច់រហែក។ ទោះបីជាអាការៈនេះពិតជារំខានមែនតែអាឡ័កស៊ីដោយការប៉ះនេះគឺកម្រមានគ្រោះថ្នាក់ណាស់។
ទម្រង់នៃការធ្វើតេស្តអាឡ័កស៊ី
- តេស្តស្បែក
សម្រាប់ការធ្វើតេស្តស្បែកគ្រូពេទ្យនឹងដាក់បញ្ចូលនូវសារធាតុបង្កក្នុងភាគល្អិតតូច(លម្អងផ្កាឬចំណី)នៅលើស្បែករបស់យើងដោយបង្កើតស្នាមកោស ឬស្នាមចាក់តូចមួយ។ រួចរង់ចាំ១៥នាទីដើម្បីពិនិត្យមើលប្រសិនបើឡើងក្រហមនៅកន្លែងតេស្តនោះអ្នកជំងឺគឺបង្ហាញថាមានប្រតិកម្មអាឡ័កស៊ី។ ការធ្វើតេស្តអាឡ័កស៊ីច្រើនធ្វើនៅលើដើមដៃឬខ្នង។
- តេស្តឈាម
ក្រោយការធ្វើតេស្តស្បែកប្រសិនបើយើងមានប្រតិកម្មអាលែកហ្ស៊ីនោះគ្រូពេទ្យអាចនឹងតម្រូវឲ្យយើងទៅធ្វើតេស្តឈាមបន្ថែម។ ឈាមត្រូវបានធ្វើតេស្តក្នុងមន្ទីរពិសោធន៍សម្រាប់រកវត្តមានអង់ទីករដែលប្រឆាំងនឹងធាតុបង្ក(allergens)ដែលជាក់លាក់។ វិធីសាស្រ្តនេះគឺមានភាពជោគជ័យក្នុងការរកអង់ទីករជាមួយនឹងធាតុបង្កធំៗ។
តេស្តសម្រាប់អាឡ័កស៊ីដោយចំណីអាហារ
ដើម្បីធ្វើរោគវិនិច្ឆ័យលើអាឡ័កស៊ីដោយចំណីអាហារគ្រូពេទ្យតែងតែប្រើការធ្វើតេស្តផ្សំរវាងស្បែក និងឈាម។ ប្រសិនបើលទ្ធផលវិជ្ជមានទាំងពីរនោះគឺមិនចាំបាច់ធ្វើតេស្តអ្វីផ្សេងទៀតនោះទេ។ ប៉ុន្តែប្រសិនបើលទ្ធផលនៅមិនទាន់ច្បាស់លាស់គ្រូពេទ្យអាចនឹងធ្វើអ្វីថែមដូចជាការសាកល្បងជាមួយចំណីអាហារ។ អំឡុងពេលធ្វើតេស្តនេះអ្នកជំងឺគឺត្រូវឲ្យបរិភោគអាហារដែលផ្ទុកធាតុបង្កអាឡ័កស៊ីបន្តិចម្ដងៗ ស្របពេលដែលគ្រូពេទ្យពិនិត្យរករោគសញ្ញា។ ការធ្វើតេស្តនេះអាចមានហានិភ័យខ្ពស់ព្រោះអាចបង្កឲ្យមានប្រតិកម្មធ្ងន់ធ្ងរលើអ្នកជំងឺ។ ដូចនេះគឺសម្រាប់តែអ្នកឯកទេសខាងអាឡ័កស៊ីតែប៉ុណ្ណោះដែលមានសិទ្ធធ្វើតេស្តនេះ។
តើមានផលរំខានអ្វីខ្លះក្រោយការធ្វើតេស្តអាឡ័កស៊ី?
រាល់ការធ្វើតេស្តវេជ្ជសាស្ត្រគឺតែងមានហានិភ័យមួយចំនួនមកជាមួយ។
- សម្រាប់តេស្តស្បែករោគសញ្ញាអាចមានការរមាស់ និងហើមនៅកន្លែងធ្វើតេស្ត។
- សម្រាប់តេស្តឈាម គឺមានការឈឺចាប់ឬឈាមនៅត្រង់មុខម្ជុល ហើយអាចមានមនុស្សភាគតិចប៉ុណ្ណោះដែលសន្លប់អំឡុងពេលធ្វើតេស្តឈាម។
- សម្រាប់តេស្តអាឡ័កស៊ីលើចំណីអាហារគឺបូករួមនូវហានិភ័យខ្លះៗ។ អ្វីដែលអាក្រក់បំផុតអាចកើតមានឡើងគឺការប្រតិកម្មរហូតដល់ស្លាប់(anaphylaxis)។
លទ្ធផលតេស្តនិងការព្យាបាល
ប្រសិនបើគ្រូពេទ្យបានសម្រេចថាអ្នកជំងឺម្នាក់មានអាឡ័កស៊ីគ្រូពេទ្យនឹងណែនាំនូវគម្រោងការ និងការព្យាបាលដែលអាស្រ័យទៅលើប្រតិកម្មអាឡ័កស៊ី៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖លំអងផ្កាឬភាគល្អិតតូចៗ អាចបង្កើនអត្រាឆ្លងកូវីដខ្ពស់ ដល់អ្នកអាឡ័កស៊ីច្រមុះ
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច