Connect with us

កូវីដ-១៩

ត្រឹម៣ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជាង៣៥០នាក់ ដែលល្មើសនឹងបម្រាមគោចរ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ថ្ងៃនេះសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនប្រជា​ពលរដ្ឋ​ដែល​ល្មើស​នឹងបម្រាមគោចរបស់សាលារាធានីភ្នំពេញបានជាង៣៥០នាក់ ក្នុង​នោះ​មានជាង៥០នាក់​បញ្ជូន​ទៅធ្វើចត្តាឡីស័កនិងមួយចំនួនទៀតពិន័យអន្តរកាលទៅតាម​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ឯក សាន សុខសីហា ​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានមាន​ប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ឧសភា នេះ​ថា បន្ទាប់ពីរាជថរដ្ឋាភិបាល​បានពីបិទបញ្ចប់ការ​បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាមខ្មៅខេត្ត​កណ្តាលរួចមក សមត្ថកិច្ចនៅបន្តអនុវត្តល្បាត​តាមតំបន់ក្រហមតំបន់លឿងទុំនិងតំបន់លឿង​ជាប្រចាំ ពិសេស​អនុត្តបម្រាមគោចរ​ពេលយប់​ពីម៉ោង​៨យប់ដល់ម៉ោង៣ទៀបភ្លឺ​ តាមបញ្ជា​យ៉ាងម៉ឺងម៉ាត់​របស់លោក​សថេត​ស្នងការ​រាជធានីភ្នំពេញ។ ក្នុង​នោះមានការចល័តកងកម្លាំង​សមត្ថកិច្ចរាល់យប់នៅ​គ្រប់ខណ្ឌ​ដែល​ដឹកនាំដោយលោកលោកស្រី​ស្នងការរង ដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។

លោកបានបន្តថា ជាក់ស្តែងចាប់ពីថ្ងៃទី៦ទី៧និងទី៨ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ច​បាន​ធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលបានល្មើសនឹងបម្រាមគោច​ ដោយធ្វើដំណើរ​ពីម៉ោង៨យប់​ដល់ម៉ោង៣ទៀប​ភ្លឺ​បាន៣៥៨នាក់ ក្នុងនោះធ្វើការសាកសួរនៅតាមអធិការដ្ឋានខណ្ឌចំនួន១៨នាក់ ធ្វើការណែនាំអប់រំឲ្យលិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ២៨០ នាក់ បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន ៥៥ នាក់ និងធ្វើការពិន័យអន្តរកាលចំនួន៥នាក់ផងដែរ។

អ្នកនាំ​ពាក្យស្នងការក្រុងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើដំណើរល្មើសនឹងបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ ព្រោះថាបើទោះបីជារាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលក៏ដោយ ក៏នៅតែដាក់បម្រាមគោចរដដែលទេដើម្បីទប់ស្កាត់ការឆ្លងរាលាលជំងឺកូវីដ១៩។

លោក វរសេនីយ៍ឯក សាន សុខសីហាបានបន្តទៀតថា « អីចឹងសូមបងប្អូនប្រជាពលរដ្ឋយល់ថា ការអនុវត្តបម្រាមគោចរនៅតែបន្តអនុវត្តដដែលទេទាំងតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿងខុសគ្នាត្រង់ថា ពីមុនអនុវត្តចាប់ពី៨យប់ដល់ម៉ោង៥ទៀបភ្លឺដែលបច្ចុប្បន្ននេះបន្ថយពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ។ សមត្ថកិច្ចចល័តគ្រប់កន្លែងទាំងអស់សូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទៅតាមការណែ នាំរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ»។

គួររំលឹកថាក្នុងកំឡុងពេលរាជរដ្ឋាភិបាលបិទខ្ទប់នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ខែ មេសា រហូតមកដល់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួនជិត៥០០នាក់ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល ក្នុងនោះបញ្ជូនទៅតុលាការចំនួន១៣នាក់ឃុំខ្លួនចំនួន១០នាក់កំពុងបន្តនីតិវិធីបន្តចំនួន៣នាក់អនុញ្ញាត​ឲ្យត្រឡប់ទៅផ្ទះវិញជិត១០០នាក់បញ្ជួនទៅចត្តាឡីស័កចំនួន១៤ថ្ងៃចំនួនជាង៣០នាក់និងធ្វើការពិន័យជាទឹកប្រាក់អន្តរកាលចំនួនជិត៣៣០នាក់ផងដែរ៕

អត្ថបទ៖សំអឿន

ចុចអាន៖ដាក់បម្រាមគោចរ មានអ្នក​បំពាន​ សរុប​​បញ្ជូន​ឡើង​តុលាការបាន​ ១៣ នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម