KPT+
ការពន្យល់៤យ៉ាង អំពីមូលហេតុដែលមនុស្សយើងងាយភ្លេច
ពិចារណាឡើងវិញពីមូលហេតុ ដែលជាញឹកញាប់យើងបានភ្លេចអ្វីដែលសំខាន់មួយបាន។ ភ្លេចឈ្មោះនរណាម្នាក់ពីអតីតកាល ភ្លេចពាក្យដែលចង់ប្រើ ឬភ្លេចការណាត់ ភ្លេចថ្ងៃកំណើតរបស់មិត្តល្អ ។ល។
ការភ្លេចភ្លាំងគឺជាបញ្ហាទូទៅមួយ ដែលអាចមានទាំងផលវិបាកបន្ទាប់បន្សំនិងរហូតដល់ធ្ងន់ធ្ងរ។
ហេតុអ្វីយើងភ្លេច?
អ្នកស្រាវជ្រាវ អំពីប្រព័ន្ធការចងចាំដ៏ល្បីម្នាក់ វេជ្ជ. អេលីសាបិតឡប៊ូស Elizabeth Loftus បានរកឃើញមូលហេតុធំ ៗ ចំនួន ៤ ដែលធ្វើឲ្យមនុស្សភ្លេចភ្លាំង៖
១ ការបរាជ័យក្នុងការចងចាំ
ប្រហែលជាជួនយើងដឹងថា មានរឿងអ្វីមួយដែលគួរចាំ តែរកនឹកមិនឃើញ។ អសមត្ថភាពក្នុងការទាញយកការចងចាំ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃជំងឺភ្លេច។
ការពន្យល់មួយ គឺបរាជ័យក្នុងការទៅយកមកវិញនូវព័ត៌មានផ្ទុក មកតែពីដាននៃការចងចាំមនុស្សនោះឆាប់រសាត់បាត់ពិបាកប្រមូលមកវិញ ដែលការស្រាវជ្រាវបានបង្ហាញថា សម្រាប់អ្នកដែលផ្នែកនេះមានសមត្ថភាពល្អ សូម្បីតែការចងចាំដែលមិនបានហាត់សម ទន្ទេញ ក៏ដោយក៏មានស្ថេរភាពនៅបានយូរគួរឲ្យកត់សម្គាល់។
២ ការជ្រៀតជ្រែក
ទ្រឹស្ដីមួយទៀតដែលគេហៅថាភ្លេចព្រោះមានព័ត៌មានជ្រៀតជ្រែកបង្ហាញថា ការចងចាំខ្លះប្រកួតប្រជែងជាមួយនឹងការចងចាំផ្សេងទៀត។ នៅពេលព័ត៌មានស្រដៀងនឹងព័ត៌មានផ្សេងទៀតដែលត្រូវបានរក្សាទុកក្នុងសតិពេលវេលាជាមួយគ្នា ការជ្រៀតជ្រែកទំនងជានឹងកើតឡើង។
ការជ្រៀតជ្រែកមានពីរមូលដ្ឋាន៖
ការជ្រៀតជ្រែកសកម្ម គឺនៅពេលដែលការចងចាំចាស់ធ្ងន់ពេក ពិបាកក្នុងការចងចាំការចងចាំរឿងថ្មី។
ការជ្រៀតជ្រែកសកម្មកើតឡើងនៅពេលព័ត៌មានថ្មីរំខានដល់សមត្ថភាពក្នុងការផ្ទុកការចងចាំពីមុន។
យើងអាចធ្វើការកាត់បន្ថយផលប៉ះពាល់នេះដោយហាត់សមទទួលព័ត៌មានថ្មីៗជារឿយៗគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដោយមិនព្រមចោលព័ត៌មានចាស់ផងដែរ ដែលជួយមិនឲ្យមានការប្រកួតប្រជែងរវាងការចងចាំចាស់ជាមួយព័ត៌មានថ្មីៗទេ។
៣ បរាជ័យក្នុងការផ្ទុក
ពេលខ្លះការបាត់បង់ព័ត៌មានមិនសូវទាក់ទងនឹងការភ្លេចភ្លាំងទេ ព្រោះព័ត៌មានមិនដែលអាចផ្ទុកចូលបានតាំងពីដំបូង។ ការបរាជ័យក្នុងការដាក់ព័ត៌មានថ្មី (ស្ដាប់មិនចូល)ពេលខ្លះរារាំងព័ត៌មានទាំងស្រុងឬភាគរយច្រើន។ មធ្យោបាយដោះស្រាយគឺការសមាធិ និងបង្វឹក វិធីផ្ដោតអារម្មណ៍ឡើងវិញ ព្រោះមនុស្សខ្លះបណ្ដោយបញ្ហានេះឲ្យទៅជាបញ្ហាធំនៃការផ្ដោត រហូតដល់មានទម្លាប់មិនចង់ដឹង មិនចង់ឮ ។
៤ ជំរុញឲ្យបំភ្លេច
ពេលខ្លះយើងអាចធ្វើការយ៉ាងសកម្មដើម្បីបំភ្លេចអនុស្សាវរីយ៍នានា ជាពិសេសព្រឹត្តិការណ៍រំជើបរំជួលឬការរំខាននិងការឈឺចាប់ដែលយើងគិតថា អាចធ្វើឲ្យតូចចិត្តនិងថប់បារម្ភ។ ដូច្នេះមានពេលខ្លះយើងចង់លុបបំបាត់ការចងចាំទាំងប៉ុន្មាននោះ។
ទម្រង់មូលដ្ឋានគ្រឹះនេះគឺការជំរុញឲ្យខួរក្បាលបំភ្លេចចោល បង្ក្រាបនិងបង្ខំឲ្យលុបចោលពុំមែនភ្លេចទេ។ ទោះជាយ៉ាងណាក៏ដោយគំនិតនៃការចងចាំដែលត្រូវបានបង្ក្រាប មិនត្រូវបានទទួលយកជាសកលដោយចិត្តវិទូឡើយ បញ្ហាមួយក្នុងចំណោមការចងចាំដែលត្រូវបានសង្កត់ឲ្យលុប គឺពិបាកធ្វើទៅបានហើយបង្កបញ្ហាដល់ផ្លូវចិត្តផង។
ខណៈពេលដែលការភ្លេច មិនមែនជាអ្វីដែលគ្រប់គ្នាអាចជៀសវាងបាន ឬគ្រប់គ្រងបាន១០០ភាគរយ ការស្វែងយល់ពីហេតុផលវា អាចមានប្រយោជន៍ច្រើន ដែលជះឥទ្ធិពលដល់យុទ្ធសាស្ត្របង្កើនការចងចាំរបស់យើង ដោយការសមាធិនិងតាំងចិត្តឲ្យបាននឹងនរ។
ប្រែសម្រួល៖សុភា
ប្រភព៖ Lifehake
ចុចអាន៖មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់