ព័ត៌មានជាតិ
មន្ទីរសេដ្ឋកិច្ចខេត្តកោះកុង ដាក់កំហិតប្រធានផ្សារដងទង់កុំយកលុយភាស៊ីលើសកំណត់
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង បានដាក់កំហិតជាថ្មីដល់ប្រធានផ្សារដងទង់ ក្រុងខេមរភូមិន្ទ មិនត្រូវយកលុយភាស៊ីលើសពីសៀវភៅបន្ទុករដ្ឋ និងបង្កភាពអសណ្តាប់ធ្នាប់ក្នុងគ្របខណ្ឌគ្រប់គ្រង ក្រោយលេចឮព័ត៌មានខុសប្រក្រតីជាច្រើនមិនចេះចប់។
លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង អះអាងតាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ថា លោកបានកោះហៅលោក ម៉ក់ ណុច ប្រធានផ្សារដងទង់ និងអភិបាលរងក្រុងខេមរភូមិន្ទ បើកកិច្ចប្រជុំជាបន្ទាន់មួយរួមគ្នាកាលពីថ្ងៃទី៦ ឧសភា ថ្មីៗ ដើម្បីសួរហេតុផលព័ត៌មានពីអាជីករត្អូញត្អែររឿងខុសប្រក្រតីជាច្រើន ដែលកើតមានឡើងជាច្រើនទាក់ទិននឹងបញ្ហាផ្សារមួយ។ ក្រោយដឹងហេតុផល លោក ទេព វិស្កុល បានដាក់កំហិតជាថ្មីដល់ប្រធានផ្សារដងទង់ចាំបាច់អនុវត្តឲ្យម៉ឺងម៉ាត់បំផុតនូវការយកលុយភាស៊ីកន្លែងលក់ដូរ ម៉ូតូ និងរថយន្តលើសកំណត់របស់រដ្ឋជាថ្នូរនឹងការឲ្យអាជីវករដាក់តាំងលក់ទំនិញលើសាធារណៈបែបអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ។ លោកយល់ថា ទង្វើបែបនេះរបស់ប្រធានផ្សារដងទង់ បង្កឲ្យមានភាពច្រណែនគ្នារឿងផលប្រយោជន៍ពុំតម្លាភាពរវាងអាជីវករ និងអាជីវករក្នុងផ្សារ ក៏ដូចជាក្រៅផ្សារ។
ដើម្បីធានាបានប្រសិទ្ធិភាព ជៀសជាងលេចឮនូវព័ត៌មានបាតុភាពស្មុគស្មាញបន្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច ប្រាប់ឲ្យលោក ម៉ក់ ណុច និងបុគ្គលិក ត្រូវអនុវត្តចាប់ពីថ្ងៃច័ន្ទទី១០ ខែឧសភា តទៅ ករណីមិនអនុវត្តតាមនោះទេ ឬគ្មានប្រសិទ្ធភាពតបទេ នឹងដាក់អាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពវិនិយោគក្នុងផ្សារតែម្តង។ លោកស្នើសុំឲ្យប្រធានផ្សារដងទង់ សហការជាមួយអាជ្ញាធរក្រុងសង្កាត់យ៉ាងដិតដល់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់តំបន់ផ្សារឲ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ប៉ុន្តែក៏មិនខ្វះបានការចូលរួមពីប្រជាពលឬអាជីវករ។ មិនត្រឹមតែការមិនឲ្យយកភាស៊ីលើសកំណត់ទេ ការងារស្តារលូ ដាក់កង្ហារបឺតខ្យល់កខ្វក់ចេញ គូសគំនូសចតរថយន្តម៉ូតូ កំណត់ម៉ោងផ្ទេរលើកដាក់ទំនិញជាដើម។
លោក ម៉ក់ ណុច ប្រធានផ្សារដងទង់មិនអាចសុំការបកស្រាយបំភ្លឺបានទេនៅថ្ងៃទី៩ ខែឧសភា តែកន្លងទៅ រូបគាត់ និងប្រពន្ធតែងសន្យាថា ខ្លួនអនុវត្តទាំងអស់វិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរសេដ្ឋកិច្ច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធលុបបំបាត់ភាពអសណ្តាប់ធ្នាប់ និងអនាធិបតេយ្យក្នុងផ្សារ។ តែសាធារណជន មើលឃើញថា លទ្ធផលកុំសូវផ្លែផ្កាទេដូចការវែកចកអញ្ចឹង ពោលគឺបានតែ២ទៅ៣ថ្ងៃបាតុភាពអនាធិបតេយ្យកើតឡើងដដែល។
គួរជម្រាបថា លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ទទួលបានសិទ្ធិវិនិយោគគ្រប់គ្រងផ្សារដងទង់តាំងពីឆ្នាំ២០១១ ដែលមានរយៈពេលរហូតដល់១៥ឆ្នាំ មុនអាណត្តិលោក ទេព វិស្កុល ឡើងកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចទៅទៀត។ បញ្ហានេះ ត្រូវមហាជនដាក់សំណួរហេតុអីបានជារដ្ឋបាល និងមន្ទីរសេដ្ឋកិច្ចផ្តល់សុពលភាពអាជ្ញាប័ណ្ណវិស័យឯកជនច្រើនឆ្នាំ គ្រាសកម្មភាពអភិវឌ្ឍន៍តិចតួចបំផុត រីឯបញ្ហាដែលកើតក្នុងផ្សារនេះមិនចេះចប់។ រីឯក្រុមអាជីវករលក់ដូរក្នុងផ្សារ និងក្រៅផ្សារ អះអាងដោយសុំមិនបញ្ចេញឈ្មោះថា សកម្មភាពយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងទំនិញគ្រប់ប្រភេទ ស្ថិតក្រោមការបើកដៃពីប្រធានគ្រប់គ្រងផ្សារ លោក ម៉ក់ ណុច ប្រសិនបើគាត់យកលុយទេ ក៏គ្មានការលក់បែបរញ៉េរញ៉ៃដូចសព្វថ្ងៃនេះដែរ។
អាជីវករដែលហួសចិត្តបន្តខ្សឹបថា «លោកប្រធានផ្សារ និងប្រពន្ធគាត់ ទទួលបានលុយច្រើនណាស់ ម្នាក់៥០០០រៀល ខ្លះមួយម៉ឺនរៀលពីថ្លៃជួលតូបធំ២ម៉ឺនរៀល និងឆត្រ១៥០០រៀល ឆត្របានលុយទៅពូប៉ូលិសយាមម៉ូតូ បើខាងក្នុងវិញ ដាក់ធុងក្លាស្សេត្រីត្រូវបង់ខែ ដឹកអីវ៉ាន់ចូលក៏បង់ខែដែរលោកអើយ»។ និយាយពីសន្តិសុខសណ្តាប់ធ្នាប់វិញ ក្រុមអាជីវករលើកឡើងដែរថា«បើដាក់លក់លើផ្លូវលានចេញក្រៅគំនូស ក៏លោកប្រធានផ្សារតម្រូវឲ្យបង់ខែពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល គ្មានការតវ៉ាព្រោះយើងរស់នៅក្នុងផ្សារគេក្រោមដំបូលគេ ចឹងហើយបាននិយាយវាមិនកើតហ្នឹង។ បើខាងក្រៅផ្សារវិញ ដាក់លក់លើចិញ្ចើមផ្លូវគ្មានសល់ទេ យូរៗកន្លែងចតរថយន្តគ្មានទេ»។ អាជីវករវ័យកណ្តាលម្នាក់ទៀត លួចបង្ហើបឲ្យដឹងថា «គ្រាន់តែថ្លៃដាក់ធុងតូចមួយ ក៏ត្រូវបង់ក្នុងមួយខែ២ម៉ឺនរៀល បើដឹកឥវ៉ាន់ចូលត្រូវបង់លុយអ្នកណាបង់ខែត្រូវបង់ខែ ណាបង់ថ្ងៃត្រូវបង់ថ្ងៃរូបគាត់តែតតែដឹកត្រីចូល២ថ្ងៃម្តង បង់ខែក្នុងមួយខែ១៥ម៉ឺនរៀលនិងបង់ថ្លៃធុងក្លាស្សេត្រី មួយខែ២ម៉ឺន៥ពាន់រៀល។ បើផ្នែកខាងក្រៅផ្សារមួយថ្ងៃ២ម៉ឺន -តូបដាក់ឆត្រ៣៤.៥០០រៀល ហើយតូបតូចណាស់ដែរ អញ្ចឹងហើយកន្លែងណាទំនេរដាក់កន្លែងហ្នឹង។
ចំពោះអន្តរកាលកំពុងតានតឹងនៃការឆ្លងរាលដាលកូវីដ១៩ គេមិនបានមានបន្ធូរបន្ថយឲ្យទេ តាន់តែរឹបបន្ថែមដល់ថ្ងៃមិនទាន់ឲ្យកូនចៅដើរប្រមូលហើយ ម៉ោងពេល ដែលគេដើរប្រមូល ៖ពេលថ្ងៃម៉ោង២ឬ៣ល្ងាច «តាប្រធានផ្សារមិនសូវអីទេ តែប្រពន្ធគាត់នោះ បានខ្លាំង ហើយមុខលុយណាស់»៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទការលក់គ្រឿងស្រវឹង២សប្ដាហ៍បន្តទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី